ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាយគំនរសល់ពីឆេះដើម្បីឈាន​កម្ទេច​អគារ​​ទាំងមូល…​ត្រូវការ​ឡានទឹកជំនួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទាក់ទិននឹង​អគារ​​​​ដែល​ជាទីតាំង​ផលិត​ពូក-ខ្នើយ ស្ថិតនៅភូមិចម្រើនផល១ សង្កាត់​បឹង ទំពុន១ ខណ្ឌ​មានជ័យ ត្រូវ​បានភ្លើង​​ត្របាក់​ឆេះ​អស់រយៈប្រមាណ​២០ម៉ោងមកនោះ គិត​មក​ទល់​ព្រឹកថ្ងៃទី​២៦ សីហា…

រាជធានីភ្នំពេញ ៖ ទាក់ទិននឹង​អគារ​​​​ដែល​ជាទីតាំង​ផលិត​ពូក-ខ្នើយ ស្ថិតនៅភូមិចម្រើនផល១ សង្កាត់​បឹង ទំពុន១ ខណ្ឌ​មានជ័យ ត្រូវ​បានភ្លើង​​ត្របាក់​ឆេះ​អស់រយៈប្រមាណ​២០ម៉ោងមកនោះ គិត​មក​ទល់​ព្រឹកថ្ងៃទី​២៦ សីហា អាជ្ញាធរមានសមត្ថកិច្ច រួមទាំង​កម្លាំងជំនាញ​ៗ​ផ្នែកសំណង់ជាច្រើន បាននិងកំពុង​ចុះ​ប្រតិ បត្តិការ​ប្រើអេស្កាវ៉ាទ័រ​​កាយ​កាកសំណល់​សល់ពីភ្លើង​ឆេះ​ដែលនៅ​​ព័ទ្ធនៅជុំវិ​ញ​​អគារនោះ ​គឺ​​ធ្វើបាន​​​៣០%​ហើយ ។ ហើយនៅពេលដែលកាយកាកសំណល់ និងរៀបចំរួចរាល់​អស់ កម្លាំង​នឹងឈានទៅ​វាយ​កម្ទេច​អគារ​ទាំងមូលនេះ​តែម្តង ។

សេចក្តីរាយការណ៍បន្តថា ស្របពេល​កម្លាំង​​ប្រើ​អេស្កា​វ៉ាទ័រ​កាយគំនរ​សល់ពីភ្លើងឆេះ​ដែលវានៅតែមាន​ផ្សែង​ហុយតិចៗ គឺតម្រូវប្រើ​រថយន្តមក​បាញ់ទឹក​ជាមួយគ្នាដែរ ដើម្បីការពារ​​ទប់ស្កាត់ កុំឱ្យ​វា​ក្លាយទៅ​ជា​រងើក​ភ្លើង​ឡើងវិញ ។ ស្ថិតនៅទីតាំងកើតហេតុនេះ បានឃើញ​រថយន្តពន្លត់អគ្គិភ័យ រួម​រថយន្ត​សង្គ្រោះ​ផ្សេង​​ចត​ទុកដើម្បីត្រៀមជាស្រេច​​ ព្រោះ​ខ្លាច​មានឧប្បត្តិហេតុអាក្រក់​ណាមួយ ដែលវានឹងអាច​កើតឡើង​ជា​ថ្មី ដោយ​សមត្ថកិច្ច​បាន​យាមកាម​យ៉ាងតឹងរឹងបំផុត ។

ដូច្នេះ នេះជាការជូនដំណឹង​ដល់បងប្អូន ដែលមាន​​ចម្ងល់​ថា នៅតែ​ឃើញ​រថយន្តពន្លត់អគ្គិភ័យ​​បើក​ចេញ​បន្ត​ជា​ហូរ​ហែនេះ ពិសេសនៅ​លើ​ផ្លូវ២៧១ គឺចេញ​​ទៅ​កាន់ទីតាំង​​អគារដែលឆេះទេ ​សូមកុំភាន់ច្រឡំ ។ (សម្រួល​ដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ