ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តហុងដា​ហ្វីត​បុក​ម៉ូតូ​ឌ្រីម​​សេ១២៥ ​បណ្តាលឱ្យយុវជន​ជិះម៉ូតូ​របួសធ្ងន់ស្រាល

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​ម៉ាក ​HONGDA ​FIT ពាក់ស្លាក​លេខ​នគរបាល​​2-1669​ ជិះ​​គ្នា​​ពី​៣​ទៅ​៤​នាក់ក្នុង​រថយន្ត​ទំនង​ជា​​ស្រវឹងផង​​​​ បើក​បរ​តាម​​បណ្តោយ​ផ្លូវ​​ជាតិ​​លេខ​​១​​ ​ក្នុង​ទិស​ដៅ​ពី​​កើត​ទៅ​លិច ​​ខណៈ​​មក​​ដល់មុខ​​​​ហាង​វិមាន​ចរ​ណៃ​ក្នុង​ភូមិ​តាង៉ូវ​ ​សង្កាត់​និរោធ​ ​ខណ្ឌ​មាន​ជ័យ​ បាន​រេ​ចង្កូត​​ទៅ​ខាង​ឆ្វេង​ដៃ​បុក​ម៉ូតូ​ឌ្រីម​​សេ១២៥​ ពណ៌​ខ្មៅ ​​​គ្មាន​ស្លាក​លេខ​ ជិះ​​ដោយ​យុវជន​៣​នាក់​ក្នុង​​ទិស​ដៅ​បញ្រ្ចាស​​ទិស​គ្នា

រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​ម៉ាក ​HONGDA ​FIT ពាក់ស្លាក​លេខ​នគរបាល​​2-1669​ ជិះ​​គ្នា​​ពី​៣​ទៅ​៤​នាក់ក្នុង​រថយន្ត​ទំនង​ជា​​ស្រវឹងផង​​​​​ បើក​បរ​តាម​​បណ្តោយ​ផ្លូវ​​ជាតិ​​លេខ​​១​​ ​ក្នុង​ទិស​ដៅ​ពី​​កើត​ទៅ​លិច ​​ខណៈ​​មក​​ដល់មុខ​​​​ហាង​វិមាន​ចរ​ណៃ​ក្នុង​ភូមិ​តាង៉ូវ​ ​សង្កាត់​និរោធ​ ​ខណ្ឌ​មាន​ជ័យ​ បាន​រេ​ចង្កូត​​ទៅ​ខាង​ឆ្វេង​ដៃ​បុក​ម៉ូតូ​ឌ្រីម​​សេ១២៥​ ពណ៌​ខ្មៅ ​​​គ្មាន​ស្លាក​លេខ​ ជិះ​​ដោយ​យុវជន​៣​នាក់​ក្នុង​​ទិស​ដៅ​បញ្រ្ចាស​​ទិស​គ្នា បណ្តាល​ឱ្យ​យុវជន​ជិះ​​ម៉ូតូ​ម្នាក់​បាក់ជើង​និងភ្លៅ​ រី​ឯយុជន២​​នាក់ទៀត​របួស​ខ្ទេចមុខ​ខ្ទេច​មាត់​។

គ្រោះថ្នាក់ចរាចរណ៏​នេះ​កើតឡើង​ កាល​ពី​​​វេលាម៉ោង៧និង​៤០នាទី​យប់​​​​ថ្ងៃ​ទី០​៤ មី​​នា​ ២០១៤ ​នៅមុខហាង​វិមាន​ចរណៃ​​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​​ស្ថិតក្នុង​ភូមិ​តាង៉ូវ សង្កាត់​និរោធ​ ខណ្ឌ​មាន​ជ័យ​។

ក្រោយពេលកើតហេតុ​ជន​រង​គ្រោះ​​ត្រូវគេយក​ទៅ​​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ​​រីឯ​រថយន្តនិង​ម៉ូតូ​ត្រូវ​បាន​ប៉ូលិស​យក​ទៅ​រក្សា​ទុកនៅអធិការ​ដ្ឋាន​​​​ខណ្ឌមានជ័យ​ ដើម្បី​ដោះ​ស្រាយ​តាម​និតិ​វិធី​ច្បាប់​។