បាត់​កូនស្រី​មិនឃើញ​មក​ផ្ទះ​នាំ​គ្នា​ដើរ​រក​ស្រាប់តែ​ប្រទះ​ឃើញ​ភ្លាម​ម្តាយ​ស្រែកយំ​បោក​ខ្លួន​ស្ទើរ​ស្លាប់


ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គួរ​អោយ​អាណិត​ណាស់ ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់ ដោយ​បាត់​យូរ​ពេក​ម្តាយ​ដើរ​រក​ប្រទះ​ឃើញ​មាន​ក្រ​ម៉ា​នៅ​មាត់​ប្រឡាយ​សង្ស័យ​កូន​លង់ទឹក ក៏​ចុះ​រាវ​ឃើញ​កូន​ស្លាប់​បាត់​ទៅ​ហើយ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣៥​នាទី ថ្ងៃ​ទី​២៥ ខែសីហា​នេះ នៅ​ត្រង់​ចំណុច​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀន ស្វាយ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ គឹ​ម សូ​រិ​យា ភេទ​ស្រី អាយុ​០៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ​ម្តាយ​ជន​រង​គ្រោះ​បាន​បាត់​កូនស្រី​ឈ្មោះ​គឹ​ម សូ​រិ​យា ក៏​បាន​ដើរ​រក​តាម​ផ្លូវ និង​ផ្ទះ​បងប្អូន​តែ​រក​ពុំ​ឃើញ​ហើយ​ក៏​បន្តរ​កតាម​ប្រឡាយ​វាលស្រែ ស្ថិត​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ។ ចម្ងាយ​ពី​ភូមិ​ប្រហែល​២៥០​ម៉ែត្រ​បាន​ប្រទះ​ឃើញ​ក្រមា​នៅ​មាត់​ប្រឡាយ​មានការ​សង្ស័យ​ថា ជា​ក្រមា​របស់​កូនស្រី​ខ្លួន​ក៏​ចុះ​ទៅ​រាវ​ស្រាប់​ប្រទះ​ឃើញ​កូនស្រី​របស់​ខ្លួន​ពិតជា​លង់ទឹក​ក្នុង​ប្រឡាយ​ពិតប្រាកដ​មែន ក៏​ស្រង់​បី​យក​មក​ផ្ទះ​ពេល​យក​កូន​មក​ដល់​ផ្ទះ មានការ​សង្ស័យ​ថា កូន​ខ្លួន​មិន​ទាន់​ស្លាប់​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ គ្រូពេទ្យ​បាន​ពិនិត្យ​ថា ឈ្មោះ គឹ​ម សូ​រិ​យា ពិតជា​បាន​ស្លាប់​ពិតប្រាកដ​មែន ក្រោយមក​គ្រូពេទ្យ​បាន​ប្រគល់​សព​ឱ្យ​សាច់ញាតិ​យក​មក​ផ្ទះ ដោយ​ដឹក​តាម​ឡានពេទ្យ​ត្រឡប់​មក​ផ្ទះ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បន្ទាយដែក​បាន​សហការ​ជាមួយ​ជំនាញ​ពិនិត្យ ស្រុក​កៀនស្វាយ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ ពេទ្យ​ឃុំ ទៅ​ពិនិត្យ​សាកសព​ឃើញ​ថា កុមារី​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ក្រោយ​ពេល​ពិនិត្យ​ចប់​ក៏​បាន​ប្រគល់​សព​កុមារី​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ