ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៏ថ្ងៃទី០៣​ មីនា ​ស្លា.ប់០១ ​របួស៥៤នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ យ៉ាងហោចណាស់ម​នុស្សម្នាក់បានស្លា.ប់ ​និង ៥៤នាក់រងរបួស ​ក្នុងនោះរបួសធ្ងន់ចំនួន ​៣២នាក់​ ដោយសារគ្រោះថ្នា់ក់​ចរាចរណ៏១៦លើក​ កើតឡើងនៅទូទំាង​ប្រទេស​កម្ពុជាកាលពីថ្ងៃទី០៣ ​មីនា ​២០១៤ ។

រាជធានីភ្នំពេញ​៖ យ៉ាងហោចណាស់ម​នុស្សម្នាក់បានស្លាប់ ​និង ៥៤នាក់រងរបួស ​ក្នុងនោះរបួសធ្ងន់ចំនួន ​៣២នាក់​ ដោយសារគ្រោះថ្នា់ក់​ចរាចរណ៏១៦លើក​ កើតឡើងនៅទូទំាង​ប្រទេស​កម្ពុជាកាលពីថ្ងៃទី០៣ ​មីនា ​២០១៤  ។

យោងតាម​របាយការណ៏​របស់អគ្គស្នងការនគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញឲ្យដឹងទៀតថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង​ ១៦លើកខាងលើ ​បានបង្កឲ្យខូចខាត​យានយន្តសរុប ​២៩គ្រឿង ​ក្នុងនោះម៉ូតូ ១៦គ្រឿង, ​រថយន្តធុនតូច ០៩គ្រឿង,​ រថយន្តធុនធំ ០២គ្រឿង​ និងយានផ្សេងៗ ០២គ្រឿង ​។ ប្រភពបានបន្តទៀតថា ​មូលហេតុដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់ ​គឺបណ្តាលមកពី​កត្តាល្បឿន ០៣លើក, មិនគោរពសិទ្ធ​ ០១លើក, មិនប្រកាន់ស្តាំ ​០៥លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, ​បត់គ្រោះថ្នាក់ ០១លើក,​ ស្រវឹង ០៤លើក ​និងបើកបរមិនដឹងស្ថានភាពផ្លូវ ០១លើក​ ក្នុងនោះជិះម៉ូតូ​គ្រោះថ្នាក់មិន​ពាក់មួក​សុវត្ថិភាព ១៨នាក់ ៕