ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិច​និក​ទាក់ទាញ​បុគ្គលិក​វ័យក្មេង​ដែល​មាន​ទេព​កោសល្យ​ខ្ពស់

4 ឆ្នាំ មុន

ការ​សម្រេច​គោលដៅ​ក្នុង​អាជីវកម្ម​នីមួយ​ៗ​ពិតជា​មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​ស្វែងរក​បុគ្គលិក​ដែល​សាក​សម​ណាស់ ជា​ពិសេស គឺ​បុគ្គលិក​ដែល​វ័យក្មេង និង​មាន​ទេព​កោសល្យ​ខ្ពស់ ព្រោះ​ពួក​គេ​ពោរពេញ​ទៅ​ដោយ​កម្លាំង និង​ធនធាន​ដែល​អាច​ជួយ​ដល់​អាជីវកម្ម​អ្នក​បាន ។ ដើម្បី​ទាក់ទាញ​បុគ្គលិក​ទាំងនេះ​អ្នក​ត្រូវ​តែ​បង្កើត​បរិស្ថាន​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត ខណៈ​ដែល​បន្ត​ការ​រៀនសូត្រ​ពី​បុគ្គលិក​ដែល​មានបទពិសោធន៍ ។…

ការ​សម្រេច​គោលដៅ​ក្នុង​អាជីវកម្ម​នីមួយ​ៗ​ពិតជា​មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​ស្វែងរក​បុគ្គលិក​ដែល​សាក​សម​ណាស់ ជា​ពិសេស គឺ​បុគ្គលិក​ដែល​វ័យក្មេង និង​មាន​ទេព​កោសល្យ​ខ្ពស់ ព្រោះ​ពួក​គេ​ពោរពេញ​ទៅ​ដោយ​កម្លាំង និង​ធនធាន​ដែល​អាច​ជួយ​ដល់​អាជីវកម្ម​អ្នក​បាន ។
ដើម្បី​ទាក់ទាញ​បុគ្គលិក​ទាំងនេះ​អ្នក​ត្រូវ​តែ​បង្កើត​បរិស្ថាន​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត ខណៈ​ដែល​បន្ត​ការ​រៀនសូត្រ​ពី​បុគ្គលិក​ដែល​មានបទពិសោធន៍ ។ ខាងក្រោម​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ​លោក Toby Nwazor ដែល​ជា​សហគ្រិន​មួយ​រូប​ពួ​កែ​ក្នុង​ការ​ទាក់ទាញ និង​រក្សា​បុគ្គលិក​វ័យក្មេង និង​មាន​ទេព​កោសល្យ​ខ្ពស់ ៖

១. រៀបចំ​ដំណើរការ​រក​បុគ្គលិក​ឲ្យ​មាន​ភាព​ទាក់ទាញ
សម្រាប់​បុគ្គលិក​វ័យក្មេង ពួក​គេ​ពេញចិត្ត​នឹង​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​រូប​ភាពល្អ​សម្រាប់​សាធារណជន ។ ដូច្នេះ​ការ​ប្រកាស​ពី​ព័ត៌មាន​ស្វែងរក​បុគ្គលិក​គួរតែ​មាន​ភាព​ទូលំទូលាយ និង​មានការ​រៀបចំ​ឲ្យ​មាន សណ្តាប់ធ្នាប់​ល្អ ព្រមទាំង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​តាមដាន​ច្បាស់លាស់ ។ ជំនាញ​ដោះស្រាយ​បញ្ហា​ដោយ​មាន​ភាព​ច្នៃប្រឌិត និង​ឱកាស គឺជា​គុណសម្បត្តិ​សំខាន់​ជាងគេ​សម្រាប់​បុគ្គលិក​វ័យក្មេង​ទាំងនេះ ។

២. ផ្តល់​បរិស្ថាន​ដែល​ពួក​គេ​ចូល​ចិត្ត
ប្រជាជន​ក្មេង​ៗ​ក្នុង​សម័យកាល​ឌី​ជី​ថ​ល​នេះ មាន​ទម្លាប់​ធ្វើការ​ខុស​ពី​មនុស្ស​ក្នុង​សម័យកាល​មុន ។ ពួក​គេ​មាន​ភាព​ចម្រុះ ហើយ​ព្រមទាំង​មានចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ច្រើន​ជាង​មនុស្ស​ជំនាន់​មុន​ផង​ដែរ ។ ពួក​គេ​ចូល​ចិត្ត​ម៉ោង​ធ្វើការ​ដែល​មាន​ភាព​បត់បែន​ច្រើន និង​បរិស្ថាន​ធ្វើការ​បែប​សេរី​ជាង​ធម្មតា ដូច្នេះ​ប្រសិនបើ​អ្នក​ពិតជា ចង់​រក្សា​បុគ្គលិក​ទាំងនេះ អ្នក​ត្រូវ​តែ​សម្រប​ខ្លួន​នឹង​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន ។

៣. ផ្តល់​គោលដៅ និង​អត្ថន័យ
បរិស្ថាន​ធ្វើការ​ដែល​មាន​គោលដៅ​ច្បាស់លាស់​មាន​ភាព​ទាក់ទាញ​ណាស់ ដល់​មនុស្ស​ជំនាន់​ថ្មី​នេះ​ព្រោះ​ពួក​គេ​អាច​នឹង​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​គោលដៅ​ដែល​បាន​កំណត់​ដោយ​អាជីវកម្ម​របស់​អ្នក និង​ចាប់ផ្តើម​ជំរុញ​ដល់​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម​ជាដើម ។

ប្រាកដ​ណាស់ ព្រោះតែ​ភាព​ទាក់ទាញ​លើ​គោលដៅ និង​អត្ថន័យ​នៃ​ការងារ​នេះ​ពួក​គេ​ត្រូវការ​អ្នកដឹកនាំ​ល្អ​ម្នាក់​ដែល​អាច​តម្រង់​ទិស​ពួក​គេ​បាន ដូច្នេះ​ពួក​គេ​នឹង​នៅ​ធ្វើការ​ឲ្យ​អ្នក ប្រសិនបើ​អ្នក​អាច​ផ្តល់​ភាព​ជា​អ្នកដឹកនាំ​ល្អ​មួយ​ដល់​ពួក​គេ​ផង​ដែរ ។ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ