ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​​កម្ម​ប្រឆាំង​​អន្តរា​​គមន៍​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​

11 ឆ្នាំ មុន

​ប្រធានា​ធិបតី​​អាមេរិក​​ លោក បារ៉ាក់​ អូបាម៉ា​​ អះ​អាង​ថា​ ​​វិធាន​ការ​ទាំង​ឡាយ​ដែល​រុស្ស៊ី​ប្រកាន់​យក​ គឺ​តំណាង​ឱ្យ​​ការ​រំលោភ​​បំពាន​អធិប​តេយ្យ​ភាព​អ៊ុយ​ក្រែន​​​ និង​ជា​ការ​រំលោភ​បំពាន​មួយ​លើ​ច្បាប់​អន្តរ​ជាតិ ។ ​​ប្រធានា​ធិបតី​អាមេរិក​​​អះ​អាង​ថា​ ពិភព​លោក​រួម​គ្នា​ខ្លាំង​ដើម្បី​ទទួល​ស្គាល់​ថា បណ្តា​​វិធាន​ការ​ដែល​រុស្ស៊ី​ប្រកាន់​យក​​​ គឺ​តំណាង​ឱ្យ​​ការ​​រំលោភ​បំពាន​​អធិបតេយ្យ​ភាព​អ៊ុយ​ក្រែន​​ និង​​​ជា​ការ​

​ប្រធានា​ធិបតី​​អាមេរិក​​ លោក បារ៉ាក់​ អូបាម៉ា​​ អះ​អាង​ថា​ ​​វិធាន​ការ​ទាំង​ឡាយ​ដែល​រុស្ស៊ី​ប្រកាន់​យក​ គឺ​តំណាង​ឱ្យ​​ការ​រំលោភ​​បំពាន​អធិប​តេយ្យ​ភាព​អ៊ុយ​ក្រែន​​​ និង​ជា​ការ​រំលោភ​បំពាន​មួយ​លើ​ច្បាប់​អន្តរ​ជាតិ ។ ​​ប្រធានា​ធិបតី​អាមេរិក​​​អះ​អាង​ថា​ ពិភព​លោក​រួម​គ្នា​ខ្លាំង​ដើម្បី​ទទួល​ស្គាល់​ថា បណ្តា​​វិធាន​ការ​ដែល​រុស្ស៊ី​ប្រកាន់​យក​​​ គឺ​តំណាង​ឱ្យ​​ការ​​រំលោភ​បំពាន​​អធិបតេយ្យ​ភាព​អ៊ុយ​ក្រែន​​ និង​​​ជា​ការ​រំលោភ​បំពាន​លើ​ច្បាប់​អន្តរ​ជាតិ​ ។ ដូច្នេះ​​​សហ​រដ្ឋ​អាមេរិក​​ប្រកាស​ផ្អាក​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​​របស់​ខ្លួន​ជាមួយ​រុស្ស៊ី​​​​ មុន​ការ​មក​ដល់​​ទី​ក្រុង​គៀវ​​ នា​ថ្ងៃ​ទី​៤ កុម្ភៈ របស់​រដ្ឋ​មន្ត្រី​​ការ​បរទេស​អាមេរិក​​ លោក ចន គ័រ​រី​ ។

​អគ្គ​លេខា​ធិការ​ អ.ស.ប លោក បាន​ គីមូន​ អំពាវ​នាវ​ឱ្យ​ធានា​ឯក​រាជ្យ​ភាព​ ឯក​ភាព និង​បូរណភាព​ដែន​ដី​អ៊ុយ​ក្រែន​​​ ដោយ​ស្នើ​ដល់​រុស្ស៊ី​​ឱ្យ​បញ្ឈប់​​រាល់​សកម្ម​ភាព​ដែល​អាច​នាំ​ឱ្យ​មាន​ភាព​​តាន​តឹង​​កាន់តែ​ខ្លាំង​ថែម​ទៀត ។​រួម​ប្រជុំ​គ្នា​ជា​បន្ទាន់​​ កាល​ពី​ថ្ងៃ​ទី​៣ មីនា បណ្តា​រដ្ឋ​មន្ត្រី​​​ការ​បរទេស​សហ​ភាព​អឺរ៉ុប​​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​បំផុត ។ រដ្ឋ​មន្ត្រី​ការបរទេស​អាល្លឺ​ម៉ង់​​​ លោក Frank Walter Steinmeier វាយ​តម្លៃ​ថា​​ វិបត្តិ​អ៊ុយ​ក្រែន​ ជា​វិបត្តិ​ដ៏​អាក្រក់​បំផុត​​មួយ​នៅ​អឺរ៉ុប​ ចាប់​តាំង​ពី​ការ​ដួល​រលំ​​មហា​កំពែង​ក្រុង​ប៊ែរ​ឡាំង​មក​ ។

បណ្តា​រដ្ឋ​មន្ត្រី​​ការ​បរទេស​​អឺរ៉ុប​​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ត្រង់ៗ​ថា​ រំលោភ​​បំពាន​អធិប​តេយ្យ​ភាព​អ៊ុយ​ក្រែន​​ តាម​រយៈ​អំពើ​​ឈ្លាន​ពាន​របស់​កង​ទ័ពរុស្ស៊ី​​ ។ បណ្តា​មេ​ដឹក​នាំ​​សហ​ភាព​អឺរ៉ុប​​ នឹង​ជួប​ប្រជុំ​កំពូល​វិសាមញ្ញ​នា​ថ្ងៃ​ទី​៦ មីនា នៅ​ក្រុង​ព្រុច​សែល ។ ចំណែក​អង្គ​ការ​អូតង់​​ នឹង​បើក​ធ្វើ​កិច្ច​ប្រជុំ​ថ្មី​មួយ​ទៀត​​​ថា្នក់​ឯក​អគ្គ​រដ្ឋ​ទូត​របស់​បណ្តា​ប្រទេស​ជា​សមា​ជិក​ស្តី​ពី​​សភាព​ការណ៍​នៅ​អ៊ុយ​ក្រែន​ តាម​សំណើ​របស់​ប៉ូឡូញ​ ។​​

នៅ​លើ​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​រុស្ស៊ី​វិញ​​​ ព្រោះ​តែ​ការ​បារម្ភ​ចំពោះ​បណ្តា​ផល​​វិបាក​លើ​សេដ្ឋ​កិច្ច​រុស្ស៊ី​​​ ដោយ​សារ​​ទណ្ឌ​កម្ម​​ជា​យថា​ហេតុ​នានា ភាគ​ហ៊ុន​នៅ​ក្រុង​មូស្គូ ធ្លាក់​ចុះ​​​ជាង​១០%​ ប្រាក់​រូប្លិ៍​ធ្លាក់​ថ្លៃ​​ ទល់​នឹង​ប្រាក់​អឺរ៉ូ​​ ឬ​ប្រាក់​ដុល្លារ​​ ។ វិបត្តិ​នៅ​អ៊ុយ​ក្រែន​បណ្តាល​ឱ្យ​ភាគ​ហ៊ុន​អឺរ៉ុប​ និង​អាមេរិក​ Wall Street ធ្លាក់​ចុះ​​ដែរ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​ម្នាក់​និយាយ​ថា នោះ​គ្រាន់តែ​ជា​បញ្ហា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​​​ បនិ្ត​ច​ទៀត​​នឹង​វិល​មក​ធម្ម​តា​វិញ​ហើយ ៕