ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ដែល​នាយក​ប្រតិបត្តិ​ល្បី​ៗ​ប្រើ​ដើម្បី​ជំរុញ​ដល់​ការ​រីក​ចម្រើន​អាជីវកម្ម

4 ឆ្នាំ មុន

តើ​អ្នកមាន​ដែល​គិត​ទេ​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នីមួយ​ៗ​ធ្វើ​ដូច​ម្តេច​ខ្លះ ដើម្បី​បន្ត​ជំរុញ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​រីក​ចម្រើន​ត​មុខ​រហូត ? ខាងក្រោម​នេះ គឺ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ​នាយក​ប្រតិបត្តិ​ដែល​ជោគជ័យ ៖ ១. ភាព​បើក​ទូលាយ អ្នកស្រី…

តើ​អ្នកមាន​ដែល​គិត​ទេ​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នីមួយ​ៗ​ធ្វើ​ដូច​ម្តេច​ខ្លះ ដើម្បី​បន្ត​ជំរុញ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​រីក​ចម្រើន​ត​មុខ​រហូត ? ខាងក្រោម​នេះ គឺ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ​នាយក​ប្រតិបត្តិ​ដែល​ជោគជ័យ ៖
១. ភាព​បើក​ទូលាយ

អ្នកស្រី Kara Goldin ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​បរស់​ក្រុមហ៊ុន Jint Inc បាន​ឲ្យ​ដឹង​ថា អ្នកស្រី​តែងតែ​រក​ពេលវេលា ដើម្បី​អបអរ​រាល់​ការ​សម្រេច​បាន​ថ្មី​ៗ​របស់​ក្រុមហ៊ុន ឬ​ពេល​ដែល​ក្រុមហ៊ុន​ទទួល​ស្វាគមន៍​បុគ្គលិក​ថ្មី និង​បង្កើត​បាន​ផលិតផល​ថ្មី​ជាដើម ។ ពេល​ដែល​អ្នកស្រី​ចូលរួម​កម្មវិធី និង​សកម្មភាព​ទាំងនោះ ក្រុមការងារ​របស់​អ្នកស្រី​មើលឃើញ​អ្នកស្រី ហើយ​ពួក​គេ​អាច​ជំរុញ​គ្នា​ទៅ​វិញ​ទៅ​មក ។

២. វាស់វែង​គោលដៅ​រយៈពេល​ខ្លី និង​វែង
លោក Brandon Dawson ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Audigy បាន​ចែករំលែក​ថា អ្នក​នឹង​ចាប់ផ្តើម​ខ្ចិ​ល ប្រសិនបើ​អ្នក​មើលទៅ​ឆ្ងាយ​ពេក ។ លោក​ជា​មនុស្ស​ដែល​យក​គោលដៅ​រយៈពេល​៣​ឆ្នាំ​របស់​ខ្លួន​មក​បែក​ចែក​ជា​គោលដៅ​តូច​ៗ តាម​ស​ប្តា​ហ៍​ខែ និង​ត្រីមាស​ទៅ​វិញ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​កត់សម្គាល់​ពី​សារៈសំខាន់​នៃ​ការ​ជំរុញ​ឲ្យ​ក្រុមការងារ​ធ្វើ​អ្វី​ដែល​សំខាន់​សម្រាប់​ពួក​គេ និង​ក្រុមហ៊ុន​ដោយ​ត​ភ្ជាប់​គោលដៅ​បុគ្គល​ទៅ​នឹង​គោលដៅ​អាជីវកម្ម ហើយ​អ្នក​ត្រូវ​តែ​បង្កើត​បរិស្ថាន​ដែល​សប្បាយ និង​មាន​ភាព​ប្រកួតប្រជែង ។

៣. ផ្តោត​សំខាន់​លើ​ការ​គិត
ស្ថាបនិក​របស់​ក្រុមហ៊ុន Inspire Me និង​អ្នកនិពន្ធ​សៀវភៅ You Are Meant for More គឺ​អ្នកស្រី Andrea Collanan បាន​ប្រាប់​មក​ថា ទម្លាប់​គិត គឺជា​កត្តា​សំខាន់​ជំរុញ​ដល់​ការ​រីក​ចម្រើន​ក្នុង​ក្រុមហ៊ុន ។ វា​រួម​មានការ​រំលឹក​គុណ ការ​តាំងសមាធិ ការ​ស្រមើស្រមៃ និង​សកម្មភាព​មួយ​ចំនួន ។ នៅ​ពេលធ្វើការ អ្នកស្រី​គិត​ថា ការ​ជំរុញ​ឲ្យ​មនុស្ស​មានគំនិត​លូតលាស់​រីក​ចម្រើន​ជា​កត្តា​សំខាន់​ដែល​ជួយ​ឲ្យ​មនុស្ស​ដើរទៅ​មុខ​ទាំងអស់​គ្នា រួម​ជាមួយនឹង​ការ​យល់​ដឹង​ពី​ខ្លួនឯង ការ​ដឹកនាំ និង​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​មាន​ភាព​ច្បាស់លាស់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ