ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណួរ​៣​ដែល​ជួយ​ឲ្យ​អ្នក​ស្រលាញ់​ការងារ និង​អាជីវកម្ម​អ្នក​វិញ

4 ឆ្នាំ មុន

តើ​មានរឿង​អ្វី​កើតឡើង​ពេល​ដែល​អ្នក​ចាប់ផ្តើម​ធុញទ្រាន់​នឹង​ការងារ ឬ​អាជីវកម្ម​របស់​អ្នក ? វា​ជា​សំណួរ​ដែល​ពិបាក​ឆ្លើយ​មួយ សូ​ម្បី​តែ​សម្រាប់​អ្នកដឹកនាំ​ធំ​ៗ​ជុំវិញ​ពិភពលោក ។ ពេល​ដែល​មនុស្ស​ខិតខំ​ព្យាយាម​សម្រេច​គោលដៅ និង​ក្តី​ស្រមៃ​របស់​ខ្លួន ការ​លះបង់​តែងតែ​កើត មាន​ឡើង…

តើ​មានរឿង​អ្វី​កើតឡើង​ពេល​ដែល​អ្នក​ចាប់ផ្តើម​ធុញទ្រាន់​នឹង​ការងារ ឬ​អាជីវកម្ម​របស់​អ្នក ? វា​ជា​សំណួរ​ដែល​ពិបាក​ឆ្លើយ​មួយ សូ​ម្បី​តែ​សម្រាប់​អ្នកដឹកនាំ​ធំ​ៗ​ជុំវិញ​ពិភពលោក ។ ពេល​ដែល​មនុស្ស​ខិតខំ​ព្យាយាម​សម្រេច​គោលដៅ និង​ក្តី​ស្រមៃ​របស់​ខ្លួន ការ​លះបង់​តែងតែ​កើត មាន​ឡើង ដែល​ក្នុង​នោះ​រួម​មាន​ពេលវេលា ចំណង់​ចំណូលចិត្ត ឬ​វប្បធម៌​ការងារ​ជាដើម ។ ហើយ​តាម​ផ្លូវ​ទៅ​រក​ការ​សម្រេច​គោលដៅ​នោះ អ្នក​ក៏​អាច​ចាប់ផ្តើម​ធុញទ្រាន់​នឹង​ការងារ ឬ​អាជីវកម្ម​អ្នក​ដែរ ។

តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ពេល​ដែល​ជួបនឹង​ករណី​នេះ ? អ្នកជំនាញ​បាន​ណែនាំ​អោយ​អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ពី​សំណួរ​ទាំង​៣​ខាងក្រោម​នេះ ៖ ១. តើ​ខ្ញុំ​ត្រូវការ​អ្វី​ពី​អាជីវកម្ម​របស់ខ្ញុំ ?
ពេល​ដែល​អាជីវកម្ម​របស់​អ្នក​ដើរទៅ​មុខ​ហើយ និង​មាន​អ្នកគាំទ្រ​ច្រើន អ្នក​ប្រហែលជា​តែងតែ សួរ​ពី​មតិយោបល់​របស់​អតិថិជន បុគ្គលិក ឬ​ដៃគូ​សហការ​ផ្សេង​ៗ រួច​ធ្វើការ​សម្របសម្រួល​តាម​តម្រូវការ ។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ដឹង​ថា តម្រូវការ​របស់​អ្នក​ក៏​មាន​សារៈសំខាន់​ដែរ ។ មិន​ថា វា​ជា​ពេលវេលា​សម្រាក​បន្ថែម ឬ​ភាព​ជោគជ័យ​ទេ អ្នក​គួរតែ​ធ្វើ​បញ្ជី​មួយ​ដែល​រាយ​ពី​តម្រូវការ​របស់​អ្នក រួច​ភ្ជាប់​វា​ជាមួយនឹង​តម្រូវការ​មនុស្ស​នៅ​ជុំវិញ​អ្នក ។

២. តើ​ខ្ញុំ​ត្រូវការ​អ្វី​ពី​ក្រុមការងារ​របស់ខ្ញុំ ?
សំណួរ​នេះ អាច​មើលទៅ​អាត្មា​និយម ប៉ុន្តែ​វា​ពិតជា​សំខាន់​ណាស់ ក្នុង​ការ​ប្រាប់​ពី​តម្រូវការ របស់​អ្នក​ទៅ​កាន់​មនុស្ស​ដែល​អ្នកធ្វើការ​ជាមួយ ។ ប្រសិនបើ​អ្នក​ចង់​ស្រលាញ់​អាជីវកម្ម​របស់​អ្នក​វិញ អ្នក​ត្រូវ​ចាប់ផ្តើម​ដោយ​និយាយ​ដោយ​ស្មោះត្រង់​ជាមួយនឹង​ក្រុមការងារ​របស់​អ្នក​។
ពួក​គេ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​អ្នក និង​ដឹង​ពី​អារម្មណ៍​របស់​អ្នកផង​ដែរ ។ ពេល​ដែល​អ្នក​ចាប់ផ្តើម​បើក​ទូលាយ​ដល់​ក្រុមការងារ ពួក​គេ​នឹង​ធ្វើ​តាម​ដែរ ហើយ​ក្រុមការងារ​របស់ អ្នក​នឹង​កាន់តែ​ជិត​ស្និត​ជាង​មុន​ទៀត​ផង ។

៣. តើ​មានគំនិត​ចាស់​ៗ​អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​លះបង់​ចោល ?
មនុស្ស​យើង​តែងតែមាន​ទស្សនៈ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ចាប់ផ្តើម​ធុញទ្រាន់​នឹង​ការងារ​ក្នុង​ដៃ ។ ទស្សនៈ​ទាំងនោះ​មាន​ដូច​ជា «​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​សប្បាយចិត្ត ។ ខ្ញុំ​ត្រូវ​តែ​ទៅ​ដល់​ការិយាល័យ​មុន​ម៉ោង​៨ ។ ខ្ញុំ​ត្រូវ​តែ​អាន​អ៊ីមែល​នៅ​ម៉ោង​សម្រាក ។ ខ្ញុំ​មិន​អាច​សុំ​ឲ្យ​អ្នក​ដទៃ​ជួយ​ធ្វើការ​ឲ្យ​ខ្ញុំ​បាន​ទេ ។ មាន​តែ​ខ្ញុំ​ទេ​ដែល​អាច​បំពេញការងារ​នេះ ។ ខ្ញុំ​មិន​ទាន់​ជោគជ័យ​ទេ លុះត្រាតែ​ខ្ញុំ​អាច​រកបាន​លុយ​ចំនួន​…​។​»

ទស្សនៈ​ទាំងនេះ គឺ​ហួស​សម័យកាល​ហើយ ។ នៅ​ពេល​ដែល​អ្នក​ប្រកាន់ខ្ជាប់​ទស្សនៈ​ទាំងនេះ ហើយ​អ្នក​មិន​អាច​សម្រេច​តាម​អ្វី​ដែល​អ្នក​គិត​បាន​នោះ​វា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា អ្នក​បាន​ប្រព្រឹត្ត​ខុស ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ចាក​ចេញពី​គំនិត​ទាំងនេះ​អ្នក​ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ថា តើ​មាន​ទស្សនៈ​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​បោះបង់​ចោល ? មាន​ទស្សនៈ​ណា​ដែល​ហួស​សម័យកាល ? តើ​អ្នក​គួរ​ប្រកាន់ខ្ជាប់​ទស្សនៈ​អ្វី​ដែល​ស្រប​តាម​តម្លៃ​ដែល​អ្នក​ជឿជាក់ ? កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ