ខេត្តកំពត ៖ ក្រុមរថយន្តតាក់ស៊ីក្រុងកំពត ប្រមាណ៧០នាក់ កាលពីព្រឹកថ្ងៃទី០៤ មីនា ២០១៤ បាននាំគ្នាឡើងមកកាន់ក្រុងកំពត ដើម្បីតវ៉ាចំពោះអ្នកគ្រប់គ្រងចំណតរថយន្តកំពត ឱ្យលោកអធិការក្រុង ដោះស្រាយជួនពួកគេឱ្យបានសមស្របនូវចំណុចមួយចំនួន ជុំវិញការបង់សេវាអាជីវកម្មរត់តាក់ស៊ី ដែលសព្វថ្ងៃនេះ ពួកគេកំពុងរងរងការកៀបសង្កត់ ដោយអ្នកគ្រប់គ្រងចំណតរថយន្ត អនុវត្តការបង់សេវាចំណតរថយន្ត ខុសក្នុងសៀវភៅបន្ទុកដែលបានកំណត់ ។
ក្រុមរថយន្តតាក់ស៊ីបានឱ្យដឹងថា អ្នកគ្រប់គ្រងចំណតរថយន្ត លោក កូវ រដ្ឋា បានប្រើអំណាច ដោយបញ្ជាឱ្យកូនចៅ តាមប្រមាញ់រថយន្តតាក់ស៊ីដែលធ្លាប់ចតនៅចំណតរថយន្តនេះ ។ ប្រភពបន្តថា ពេលគ្នា(ក្រុមរថយន្តតាក់ស៊ី) គ្មានមនុស្សដឹក រួចគ្នាចេញទៅប្រមូលមនុស្សតាមផ្ទះ ឫតាមផ្លូវ ក៏ត្រូវអ្នកគ្រប់គ្រងនោះ បញ្ជាឱ្យកូនចៅទៅតាមហៅរថយន្តឱ្យត្រឡប់ចូលចំណតវិញ រួចចោទប្រកាន់ថា មិនគោរពបទបញ្ជាផ្ទៃក្នុង ឫមិនគោរពតាមការជូនដំណឹងរបស់ចំណតរថយន្ត ហើយត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរមិនអនុវត្តតាមការកំណត់បង់សេវានៅក្នុងបន្ទុកទេ ៕
ចែករំលែកព័តមាននេះ