ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភក្តិ​​ប្រើល្បិច​ទូរស័ព្ទ​ហៅ​ទៅជួប ប្លន់យក​ម៉ូតូ និងទ្រព្យ​សម្បត្តិ​​អស់ពីខ្លួន​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវមិត្តភក្តិយកដាវសាមូរ៉ៃភ្ជង់ប្លន់យកម៉ូតូ និងសម្ភារមួយចំនួន​នៅ​ជាប់ខ្លួន​អស់ បន្ទាប់​ពីមិត្ត​ភក្តិ​នោះ​​ទូរស័ព្ទ​ហៅ​ឱ្យ​ទៅ​ជួបនៅផ្ទះរបស់គេ​ និង​បាន​ចាក់សោទុក​ក្នុងបន្ទប់ចអស់មួយយប់ទៀត ​​កាលពីវេលាម៉ោង​ជាង៩យប់ថ្ងៃទី​១ ខែមីនា នៅផ្ទះលេខ៩៦ ផ្លូវលេខ៥១២ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពបានឱ្យ​ដឹងថា ជន​រងគ្រោះឈ្មោះ​កែវ មករា អាយុ​២៥ឆ្នាំ មានទីលំ​នៅផ្ទះលេខ​១៧២ ផ្លូវ​លេខ៣១B​T ក្នុងភូមិ​សន្សំកុសល​ទី១ សង្កាត់​បឹងទំពុន ខណ្ឌមាន​ជ័យ ចំណែក​ជន​សង្ស័យឈ្មោះ​គង់ សុភ័ក្រ្ត អាយុ២៣​ឆ្នាំ និងម្នាក់ទៀតឈ្មោះ​ដន ចិន្តា ហៅ​កុក អាយុ​៣២ឆ្នាំ  ​។

បើ​តាម​ប្រភពពី​ជន​រងគ្រោះ​​បានឱ្យ​ដឹង​ថា រូបគេ​ត្រូវមិត្តភក្តិម្នាក់​ឈ្មោះ​គង់ សុភ័ក្រ្ត ដែលមាន​ផ្ទះ​នៅ​ជិតគ្នា​ទូរស័ព្ទ​ហៅឱ្យទៅជួប​នៅ​ផ្ទះ​​ឈ្មោះដន ចិន្តា ហៅ​កុក កាលពីវេលាម៉ោង៨ និង៣០នាទី​យប់ លុះដល់ម៉ោង​ជាង៩ ក៏ត្រូវមិត្តិភក្តិ​ដែលជាម្ចាស់ផ្ទះ​យក​ដាវ​សាមូ​រ៉ៃ​មកភ្ជង់រូប​គេ និងប្រាប់ឱ្យ​ឈ្មោះគង់ សុភ័ក្រ្ត យកកា​បូបលុយ នាឡិកាដៃ និងបាន​យកម៉ូតូម៉ាក​ឌ្រីន​សង់​សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ AT-៨៧៥១ របស់ខ្លួននាំគ្នាជិះចេញ​ទៅបាត់ដោយ​ចាក់សោទុករូបគេម្នាក់ឯង​​នៅក្នុងបន្ទប់អស់មួយ​យប់ ។

 លុះ​ដល់ថ្ងៃទី៣ មីនា ទើប​បានឃើញ​ឈ្មោះ​គង់ សុភ័ក្រ្តត្រឡប់មកផ្ទះ​វិញ ហើយបានប្រាប់ថា ម៉ូតូត្រូវបាន​ឈ្មោះដន ចិន្តា ហៅកុក​ជា​អ្នកយកទៅ ។ ​ជនសង្ស័យ​​ត្រូវ​ជនរងគ្រោះនិងបងប្អូនរបស់គេធ្វើការចាប់បញ្ជូនខ្លួន ​និងដាក់ពាក្យបណ្តឹង​ទៅឱ្យនគរ​បាល​បុស្តិ៍ផ្សារ​ដើមថ្កូវ​​ ដើម្បីធ្វើការស៊ើបអង្កេត និងចាត់ការទៅតាមច្បាប់ ។ ​