ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រណីត​ជាង​៥​ម៉ែត្រ​គូប​លាក់​ក្នុង​ព្រៃ​ត្រូវ​​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ និង​ប៉ូលិស​រឹប​អូស​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ ឈើ​ប្រណីត​ប្រភេទ​នាង​នួន និង​ឈើ​ឃ្លុំធ្នង់​ចំនួន៨១ដុំ​ ឈើ​ធ្នង់សន្លឹកចំនួន​៤៨​សន្លឹក និង​ឈើគ្រញូង៥០០គីឡូ​ក្រាម សរុប​ប្រមាណជាង​៥​ម៉ែត្រ​គូប​​ត្រូវ​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​រឹប​អូស​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទឹង​ត្រែងកាល​ពី​រសៀល​ថ្ងៃ​ទី​៣ មីនា ២០១៤​ បន្ទាប់​ពី​រក​ឃើញ​ក្នុង​ព្រៃ​តាម​វាល​ស្រែ​ក្រោយ​ភូមិ​កាចាញ​គោក ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ។

លោក​ សំ បូរិន មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​និយាយ​ថា ឈើ​ប្រណីត​ទាំង​នេះ​ត្រូវ​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​សហការ​ជាមួយ​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ក្រោយ​បណ្តាញ​ផ្តល់​ព័ត៌​មាន​រាយ​ការណ៍​ឱ្យ​ចុះ​បង្ក្រាប​កាល​ពី​រសៀល​ថ្ងៃ​ទី​២ មីនា ២០១៤។

ទាក់​ទិន​ករណី​ចុះ​បង្ក្រាប​បទ​ល្មើស​ខាង​លើ​នេះ​ ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​បញ្ជាក់​បន្ថែមថា មិន​មាន​នរ​ណា​ម្នាក់​ចេញ​មុខ​អះ​អាង​ថា ជា​ឈើ​របស់ខ្លួន​ឡើយ ៕