ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ឯកភាព​តាម​សំណើ…តែ​​ត្រូវផ្តិត​មេដៃ​ទទួលខុសត្រូវ​ខ្លួនឯង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អា​ជីករ​លក់ដូរ​នៅ​ផ្សារ​សិរី​សោភ័ណ​ ក្នុង​ក្រុង​សិរី​សោភ័ណ ​ប្រហែល៤០០​នាក់​លើកគ្នា​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​ ដើម្បី​រក​ដំណោះស្រាយ​ បន្ទាប់​ពី​ពួក​គាត់​បារ​ម្ភ​​ខ្លាច​បន្លាស់​ទី​ឲ្យ​ពួក​គាត់​ទៅ​លក់​ទីតាំង​ផ្សេង ​នៅ​ពេល​ឃើញ​ក្រុមការងារ​មួយ​ទៅ​ពិនិត្យ ​និង​ចុច​ជី​ភី​អែ​ស​បរិវេណ​ផ្សារ​ដែល​ពួក​គាត់​កំពុង​លក់ដូរ​ ។​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អា​ជីករ​លក់ដូរ​នៅ​ផ្សារ​សិរី​សោភ័ណ​ ក្នុង​ក្រុង​សិរី​សោភ័ណ ​ប្រហែល៤០០​នាក់​លើកគ្នា​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​ ដើម្បី​រក​ដំណោះស្រាយ​ បន្ទាប់​ពី​ពួក​គាត់​បារ​ម្ភ​​ខ្លាច​បន្លាស់​ទី​ឲ្យ​ពួក​គាត់​ទៅ​លក់​ទីតាំង​ផ្សេង ​នៅ​ពេល​ឃើញ​ក្រុមការងារ​មួយ​ទៅ​ពិនិត្យ ​និង​ចុច​ជី​ភី​អែ​ស​បរិវេណ​ផ្សារ​ដែល​ពួក​គាត់​កំពុង​លក់ដូរ​ ។​

ជំនួប​រក​ដំណោះស្រាយ​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ក្រោម​អធិបតីភាព​លោក​អ៊ុំ​ រាត្រី​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ អភិបាលក្រុង​សិរី​សោភ័ណ ​និង​មន្ត្រី​មក​ពី​មន្ទី​រពាក់ព័ន្ធ​ ក្នុង​ក្រុង​សិរី​សោភ័ណ​ និង​ខេត្ត​ផង​ដែរ​។​ ក្រុម​អាជីវករ​លើក​ឡើង​ថា​ដោយសារ ​កាល​ថ្ងៃ​ទី​២២ ​សីហា ​មាន​ក្រុមការងារ​មួយ​បាន​ចុះ​ទៅ​ពិនិត្យ​ផ្សា​រ ហើយ​ថែម​ទាំង​ចុច​ជី​ភី​អែ​ស​ជំវិញ​បរិវេណ​ផ្សារ ​ដែល​ពួក​គាត់​កំពុង​លក់ដូរ ​ដោយ​មិន​បាន​បញ្ជាក់​ហេតុផល ​ទើប​ពួក​គាត់​មានការ​ព្រួយ​បារម្ភ ក៏​លើកគ្នា​ជួប​អាជ្ញាធរ​ខេត្ត​ ដើម្បី​សាកសួរ​និង​សំណូមពរ​រក​ដំណោះស្រាយ​។

​ួ ពួកគាត់ថា ផ្សារ​នេះ​មិន​ទាន់​ចាស់​ទ្រុឌ​ទ្រោម​ដែល​ត្រូវ​ជួសជុល​ឬ​រុះរើ​ធ្វើ​ថ្មី​ឡើយ ​។​ ក្តី​បារ​ម្ភចំពោះ​មុខ​នេះ​ក្រុម​អាជីវករ​បាន​លើក​ជា​សំណើ​យ៉ាង​ទទូច ​សុំ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរា​គម​​ន៍​បញ្ឈប់​ការ​រុះរើ​ជួសជុល​ផ្សារ​សិន ​។​ ពួក​កាត់​លើក​ឡើង​បន្ត​ថា​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កន្លង​មក​នៅ​ពេល​មានកា​កែប្រែ ​ឬ​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​លក់​កន្លែង​ផ្សេង​ និង​ធ្វើ​ឲ្យ​អាជីវករ​ជួប​ផល​លំបាក​គ្រប់​បែប​យ៉ាង ​។​

ក្រុម​អាជីវករ​បាន​លើក​ឡើង​ពី​សារាចរ​លេខ​08 ​សរ​ចុះ​ថ្ងៃ​ទី​15​ សីហា ​2016​ ស្តី​ពី​ការ​គ្រប់គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន​ សែន ​ដូច​នៅ​ក្នុង​ចំណុច ​(​ខ​)​ អំពី​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​អាជីវករ​ក្នុង​ផ្សារ​ចំណុច​(​គ​)​វិធាន​គ្រប់គ្រង​ផ្ទេរសិទ្ធិ​របស់​អាជីវករ​ក្នុង​ផ្សារ​និង​ចំណុច​(​ឃ​)​យន្តការ​គ្រប់គ្រង​ផ្សារ​។​

ក្រុម​អាជីវករ​សំណូមពរ​ស្រ​ដៀង​គ្នា​ៗ ​សុំ​ជួសជុល​ចំណុច​ខូចខាត​និង​ស្តារ​លូ​តាម​តូប​រៀងខ្លួន​ៗ​និង​សុំ​បន្ត​លក់ដូរ​5​ឆ្នាំ​ទៀត​ ដោយ​មិន​បង់ប្រាក់​។​ជំវិញ​ករណី​ខាងលើ​ លោក​អ៊ុំ​រាត្រី​អភិបាល​ខេត្តបន្ទាយមានជ័យ​លើក​ឡើង​ប្រាប់​អាជីវក​រថា​ ដោយសារ​អាជ្ញាធរ​ព្រួយ​បារ​ម្ភ​​ពី​ហានិភ័យ​កើតឡើង ​ព្រោះ​ដំបូល​ផ្សារ​កន្លែង​ខ្លះ​ធ្លុះធ្លាយ ​ហើយ​ប្រព័ន្ធ​លូ​កន្លែង​ខ្លះ​ ខូចខាត​ទើប​បង្កើត​គណៈកម្មការ​2​ក្រុម ​ដើម្បី​សម្របសម្រួល​ និង​ជួស​ជុល​ក្រោយ​ពី​ចុះ​ពិនិត្យ​ជាក់ស្តែង ​នា​ពេល​កន្លង​មក​។

​លោក​បន្ត​ថា ​ផ្សារ​សិរី​សោភ័ណ​ផុត​សុពលភាព​ពី​កា​គ្រប់គ្រង​របស់​ក្រុមហ៊ុន​តាំងពី​ថ្ងៃ​ទី​1​ឧសភា​2018​ហើយ​ថា​ ផ្សារ​ដដែល​នេះ​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋ​វិញ ​។​ ​(សម្រួលដោយ​៖ ស្រីណា)

អត្ថបទសរសេរ ដោយ