ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួចបានឡានទំនើបគេចពន្ធជាង500គ្រឿង..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ដែល​គេ​លួច​នាំ​ចូល​អត់​ពន្ធ​ប្រមាណ​៥០០​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​គយ​និង​រដ្ឋាកររក​ឃើញ និង​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង ។ ប្រតិបត្តិការ​រក​ឃើញ​រថយន្ត​អត់​ពន្ធ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់ បន្ទាប់​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ជា​មួយ​ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ដែល​គេ​លួច​នាំ​ចូល​អត់​ពន្ធ​ប្រមាណ​៥០០​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​គយ​និង​រដ្ឋាកររក​ឃើញ និង​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង ។ ប្រតិបត្តិការ​រក​ឃើញ​រថយន្ត​អត់​ពន្ធ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់ បន្ទាប់​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ជា​មួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។ ទោះបីជា​បែប​ណា ជនខិលខូច​ដែល​លួច​នាំ​ចូល​រថយន្ត​ស៊េរី​ទំនើប​ដោយ​គេចពន្ធរាប់​លាន​ដុល្លារ​នេះ មិន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​នោះ​ទេ ។

ទោះបីជា​បែប​ណា​ក្តី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចាត់​ទុក​ការ​ចាប់​បាន​រថយន្ត​អត់​ពន្ធ​ទាំងនេះ គឺជា​ជោគជ័យ​នៃ​កិច្ចសហការ​គ្នា​រវាង​គយ​និង​រដ្ឋាករ​កម្ពុជា ជាមួយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដោយ​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹក​ជញ្ជូន​ផ្លូវគោក និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ ។

យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា ជាមួយនឹង​គំនិត​ផ្តួចផ្តើម ដោយ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក្រោម​ការ​ជ្រោមជ្រែង​ពី​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ដែល​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​យន្តការ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ចែករំលែក​ទិន្នន័យ​ចុះបញ្ជី​យាន​យន្ត និង​ទិន្នន័យ​ពន្ធ​នាំ​ចូល​យានយន្ត​ទៅ​វិញ​ទៅ​មក និង​តាមដាន​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​ទាំងនេះ ។

កិច្ចសហការ​ដ៏​ល្អ​រវាង​ស្ថាប័ន​ទាំង​ពីរ​បាន​ផ្តល់​នូវ​លទ្ធផល​ជា​វិជ្ជមាន​ជា​ច្រើន ដូច​ជា​ការ​ចុះបញ្ជី​យានយន្ត​មាន​រយៈពេល​ខ្លី​រហ័ស ធានា​មិន​មានការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ដែល​អាច​គេច​ផុត​ពី​ភ្នែក​សមត្ថកិច្ច​ទប់ស្កាត់ និង​ចាប់​រថយន្ត​មិន​បង់ពន្ធ​នាំ​ចូល​បង្កើន​ប្រសិទ្ធភាព​ការ​អនុវត្ត​ការ​ប្រមូល​ពន្ធ​នាំ​ចូល​យានយន្ត និង​បង្កើន​ចំណូល​ថវិកាជាតិ ។ តាម​រយៈ​កិច្ចសហការ​នេះ​បាន​ចូលរួម​ធ្វើ​ឱ្យ​ចំណូល​ពន្ធ​នាំ​ចូល​យានយន្ត មានការ​កើនឡើង​ប្រមាណ​៣៤% ក្នុង​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៧ ។

ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​នោះ នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩​កន្លង​មក​ថ្មី​ៗ​នេះ ក្រុមការងារ​អន្តរក្រសួង​នេះ បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ចំពោះ​រថយន្ត​មាន​ភាព​មិន​ប្រក្រតី ដែល​មន្ដ្រី​គយ​និង​រដ្ឋាករ បាន​ឃាត់​ទុក​នៅ​ឃ្លាំង​គយ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ ។

ការ​ចុះ​ពិនិត្យ​រថយន្ត​ជាក់ស្តែង​នៅ​ក្នុង​ឃ្លាំង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​វាយតម្លៃ​លើ​ភាព​មិន​ប្រក្រតី នៃ​រថយន្ត​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំ​ចូល មិន​មាន​ផ្លា​ក​លេខ ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ ពាក់​ផ្លា​ក​លេខ​បាន​ពី​ផល​ចោរកម្ម រថយន្ត​កាត់ត និង​មាន​បញ្ហា​លេខ​តួ លេខ​ម៉ាស៊ីន​ម៉ូ​ដែល និង​ឆ្នាំ​ផលិត និង​ទ្រង់ទ្រាយ​ផ្សេង​ជាដើម​…​។​ល​។

ពុំ​មាន​ប្រភព​ណាមួយ​អះអាង​រឿង​គេ​នាំ​ចូល​រថយន្ត​ទំនើប​គេចពន្ធ​តាម​ច្រក​ណា​ឡើយ ។ តើ​ឈ្មោះ​ណាខ្លះ​ដែល​នាំ​ចូល​ដោយ​គេចពន្ធ​បាន​ងាយស្រួល មក​ជិះ​រំភើយ ទម្រាំ​ចាប់​បាន​នេះ ក៏​ពុំ​មានការ​បង្ហាញ​ដែរ ៕

អត្ថបទសរសេរ ដោយ