ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​DONETSKពួក​បាតុករ​ស្និទ្ធ​រុស្ស៊ីកាន់​កា.ប់​សភា​តំបន់​

11 ឆ្នាំ មុន

នៅ​DONETSK នា​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​៣​ មីនា​ ចាប់​តាំង​ពី​វេលា​រសៀល​ទៅ​ ពួក​សកម្ម​ជន​ស្និទ្ធ​រុស្សុី​បាន​លើ​ក​គ្នា​មក​កាន់​កា.ប់​សភា​តំបន់​​ ​និង​អគារ​រដ្ឋ​ទាំង​ឡាយ​ព្រមទាំង​លើក​ទង់​ជាតិ​រុស្ស៊ី​ ។​ សកម្មជន​ទាំង​នោះ​ដូច​ការ​ប្រកាស​របស់​តំណាង​ពួក​គេ​ លោក​ប៉ាវ៉ែល​ ហ្គូបារេហ្វ​ ដូច្នេះ​ដែរ​ គឺ​ទាម​​ទារ​ឱ្យ​មាន​ការ​បោះ​ប្រជា​មតិ​មួយ​អំពី​ការ​ដាក់​បញ្ចូល​តំបន់ DONETSK ទៅ

នៅ​DONETSK នា​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​៣​ មីនា​ ចាប់​តាំង​ពី​វេលា​រសៀល​ទៅ​ ពួក​សកម្ម​ជន​ស្និទ្ធ​រុស្សុី​បាន​លើ​ក​គ្នា​មក​កាន់​កាប់​សភា​តំបន់​​ ​និង​អគារ​រដ្ឋ​ទាំង​ឡាយ​ព្រមទាំង​លើក​ទង់​ជាតិ​រុស្ស៊ី​ ។​ សកម្មជន​ទាំង​នោះ​ដូច​ការ​ប្រកាស​របស់​តំណាង​ពួក​គេ​ លោក​ប៉ាវ៉ែល​ ហ្គូបារេហ្វ​ ដូច្នេះ​ដែរ​ គឺ​ទាម​​ទារ​ឱ្យ​មាន​ការ​បោះ​ប្រជា​មតិ​មួយ​អំពី​ការ​ដាក់​បញ្ចូល​តំបន់ DONETSK ទៅ​ក្នុង​ប្រទេស​រុ​ស្សុី​ ឬ​ឱ្យ​ទទួល​បាន​ស្វ័យ​ភាព​កាន់​តែ​ធំ​មួយ​ពី​ក្រុង​គៀវ​ ។​ សហគ្រិន​វ័យ​ក្មេង​រូប​នេះ​ក៏​បរិហារ​ផង​ដែរ​ថា​ រដ្ឋាភិបាល​​ថ្មី​និង​សភា​អ៊ុយ​ក្រែន​ពុំ​ស្រប​ច្បាប់​ ហើយ​ទាម​ទារ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ច្បាស់​លាស់​​និង​ប្រកប​ដោយ​តម្លា​ភាព​មួយ ។​ ​​

នៅ​ក្នុង​សភា​តំបន់​ DONETSK បាតុករ​ជា​ច្រើន​នាក់​ចូល​ក្នុង​បន្ទប់​ប្រជុំ​សភា​ ហើយ​នៅ​ទី​នោះ​បណ្ដា​វា​គ្មិន​ឡើង​ថ្លែង​ក្រោម​ស្នូរទះ​ដៃ​យ៉ាង​កងរំពង​ពី​សំណាក់​មនុស្ស​គ្រប់​វ័យ​ដែល​នាំ​គ្នា​អង្គុយ​តាម​កៅអី​សភា​ ។​ នៅ​លើ​វេទិកា​បណ្ដា​វា​គ្មិន​បាន​ជេរ​បរិហារ​ពួក​ប្រឆាំង​ដែល​ដណ្ដើម​អំណាច​នៅ​ក្រុង​គៀវ​ថា​ជា​ពួក​ហ្វាស៊ីស​ ដែល​រឹប​អូស​យក​លទ្ធិ​ប្រជា​ធិបតេយ្យ​អ៊ុយក្រែន​ ហើយ​អះអាង​ពី​ការ​ងាក​របស់​ពួក​គេ​ទៅ​រក​រុស្សុី​ ហើយ​ចង់​ថែ​រក្សា​ភាសា​រុស្សុី​ ។​ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​បរទេស​បាតុករ​ទាំ​ង​ចាស់​ទាំង​ក្មេង​ ដែល​លើក​បង្ហាញ​លិខិត​ឆ្លងដែន​អ៊ុយក្រែន​ បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​ រាយ​ការណ៍​ព័ត៌មាន​បំផ្លើស​នានា​ប្រឆាំង​រុស្សុី​ ៕