ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តើមប្រតិបត្តិការកាយ​កម្ទេច​អគារ​​​​​ឆេះ…​អាចប្រើពេល១០​ ​ទៅ២០​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​នៅវេលា​ម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី​២៤ សីហា នេះ កម្លាំង​ជំនាញ​បាន​សម្រេចចាប់ផ្តើម​​​វាយ​​​កម្ទេចនៅអគារដែលឆេះនេះ​​​ហើយ ដោយ​ផ្តើម​ចេញពី​​មួយ​ច​ំហៀង​អគារ​សិន ហើយការ​ធ្វើ​ឡើង​នេះ គឺត្រូវមានការប្រុងប្រយ័ត្ន​បំផុត…

រាជធានីភ្នំពេញ ៖ ​នៅវេលា​ម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី​២៤ សីហា នេះ កម្លាំង​ជំនាញ​បាន​សម្រេច
ចាប់ផ្តើម​​​វាយ​​​កម្ទេចនៅអគារដែលឆេះនេះ​​​ហើយ ដោយ​ផ្តើម​ចេញពី​​មួយ​ច​ំហៀង​អគារ​សិន ហើយការ​ធ្វើ​ឡើង​នេះ គឺត្រូវមានការប្រុងប្រយ័ត្ន​បំផុត ។ យោងតាម​ប្រភពពី​មន្ត្រីជំនាញ​បានឱ្យកោះ​សន្តិភាពដឹង​ទៀត ថា សំណល់អគារ​ដែលឆេះនេះ គឺ​ត្រូវ​​ចំណាយ​ពេល​ចំនួន​១​០ទៅ​​២០ថ្ងៃ​ឯណោះ​ ដើម្បី​​វាយកម្ទេច និង​រៀប​ចំ​​​សម្អាត​ឱ្យបានត្រឹម​ត្រូវឡើងវិញ ។ ​

ប្រភពបន្ត​ថា ប្រតិបត្តិ​ការវាយកម្ទេច​​អគារ​ខាងលើ គ​ឺនឹងត្រូវ​ធ្វើ​២ដំណាក់កាល​ ដំណាក់កាលទី​១-​គឺត្រូវ​វាយ​របង​ដែលនៅ​ហ៊ុម​ព័ទ្ធ​​ជុំវិញ​​អគារនោះសិន ក្រោយ​មក​ត្រូវ​ប្រើអេស្កាវ៉ាទ័រ​​ប្រមូល​​កាយកាកសំណល់​ទាំងនោ​ះ និងដំណាក់ទី២-​ទើប​ត្រូវ​បន្ត​វាយកម្ទេច​សំណង់​អគារ​​ទាំងមូល​តែម្តង ។

កម្លាំងជំនាញបានឱ្យដឹងទៀតថា ក្នុងការប្រើអេស្ការវ៉ាទ័រ​កាយកាកសំណល់អគារ​​​ទាំងនោះ ក៏ត្រូវការ​បាញ់​ទឹក​លើ​គំនរ​ឆេះបណ្តើរៗដែរ ​ដើម្បី​​ពន្លត់​រងើកភ្លើង​ដែលវានៅសេសសល់តិចតួច និងចៀសវាងបង្ក​កើត​មាន​អគ្គិភ័យជាថ្មី​ទៀត​នោះ​ ។ (សម្រួលដោយ៖ ស្រីណា​)​​

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ