ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានន័យយ៉ាងណាពាក្យ«និស្ស័យ»របស់តារាចម្រៀងទៀង មុំសុធាវី..?

4 ឆ្នាំ មុន
  • ភ្នំពេញ

​មានការ​ភ្ញាក់ផ្អើល​ក្រោយ​តារាចម្រៀង​បែប​សុភាព​រមទម្យ និង​ល្បី​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស គឺ​ទៀង មុំ​សុធា​វី ​​បាន​បង្ហោះ​រូប​បុរស​វ័យ​កណ្តាល​ម្នាក់​ លើ​បណ្តាញ​សង្គម​នាង​ផ្ទាល់ ហើយពោល​ពាក្យ​ថា​ «​និស្ស័យ​»​។​ ភ្លាម​ៗ​ ក៏ទទួលបាន​ការ​ចាប់​អារ​ម្ម​ណ៍​ខ្លាំង​…

​មានការ​ភ្ញាក់ផ្អើល​ក្រោយ​តារាចម្រៀង​បែប​សុភាព​រមទម្យ និង​ល្បី​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស គឺ​
ទៀង មុំ​សុធា​វី ​​បាន​បង្ហោះ​រូប​បុរស​វ័យ​កណ្តាល​ម្នាក់​ លើ​បណ្តាញ​សង្គម​នាង​ផ្ទាល់ ហើយពោល​ពាក្យ​
ថា​ «​និស្ស័យ​»​។​ ភ្លាម​ៗ​ ក៏ទទួលបាន​ការ​ចាប់​អារ​ម្ម​ណ៍​ខ្លាំង​ ដោយសារ​គេ​យល់​ថា ​នោះ​ជា​បុរស​មាន​និស្ស័យ​ធ្វើ​ជា​គូគាប់​របស់​នាង​ហើយ ដោយ​អ្នកគាំទ្រ​​នាងបាន​ចូលរួម​ត្រេកអរ និង​ជូនពរ​គ្រប់​ៗ​គ្នា​ ។

ទៀង មុំ​សុធា​វី​ គឺជា​តារាចម្រៀង​ដែល​មាន​ទឹកដម​សំឡេង​ពីរោះ​រណ្តំ​ចិត្ត​ច្រៀង​ បាន​ទាំង​បទ​មរតក​ដើម​ចម្រៀង​ប្រពៃណីភ្លេង​ការ​ ក៏​ដូច​ជា​សម័យ​បច្ចុប្បន្ន​ ។​ ស្រី​ស្អាត​រូប​នេះ​ និយម​តែង​កាយ​បែប​បុរាណ​សុភាព​រាបសារ​តាំងពី​ដើម​មក​ ។​ បើ​និយាយ​ពី​អ្នក​នៅ​ក្រៅប្រទេស​វិញ​ គឺ​ស្គាល់​នាង​ច្បាស់​មិន​ថា​ អា​មេ​រិ​ក​បារាំង​អូស្ត្រាលី​ ឬ​​កា​ណា​ដា ​នាង​មានឱកាស​ចេញ​ទៅ​សម្តែង​ជា​ញឹកញាប់​ ។ ​ជា​ពិសេស ​នាង​ជា​តារាចម្រៀង​ប្រចាំ​រាជវាំង​ និង​ការទូត​ផ្សេង​ៗ​ ដែល​ច្រៀង​ភាសាបរទេស​បាន​ច្រើន​ដូច​ជា​ថៃ វៀតណាម ហ្វី​លី​ពី​ន ចិន ជាដើម​ ។

ដោយឡែក​ ងាក​មក​ចាប់​អារ​ម្ម​ណ៍​លើ​គូ​និស្ស័យ​ដែល​រូប​នាង​ទម្លាយ​រូប​ផ្អែមល្ហែម​ប៉ុន្មាន​សន្លឹក​នោះ ​កាន់តែ​មានការ​សួរនាំ​ និង​ច​ម្ង​ល់​ច្រើន​សួរ​ថា ​«​បុរស​ក្នុង​រូប​នោះ​មាន​រូបមន្ត​ស្នេ​ហ៍បែប​ណាខ្លះ​ បានជា​ឆក់​បេះដូង​តារា​ស្អាត​ស្រគត់ស្រគំ​នេះ​បាន?​»​។

​លើស​ពី​នេះ​ នៅ​មាន​គេ​លើក​ឡើង​ថា ​បុរស​រូប​នោះ​ជា​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​ ឬ​បារាំង​ ឬ​មួយ​ជា​
អ្នក​ក្នុងស្រុក ​។​ បើ​យោង​លើ​សម្រស់​របស់​សុធា​វី​កន្លង​មក ​មានការ​តាម​ចោមរោម​ច្រើន​ណាស់ ​ពី​បុរស​មួយ​ចំនួន​ខ្លះ​ មាន​ឋានៈ​ធំដុំ​ក៏​ចង់​ថ្ពក់​ចិត្ត​នាង​ដែរ​។ ​ប៉ុន្តែ​ពេល​នេះ​ នាង​បាន​បង្ហាញ​ការ​ពិត​ច្បាស់លាស់ ​កុំ​ឲ្យ​មាន​អ្នក​តាម​ទាញ​យក​បេះដូង​នាង​ទៀត ​ព្រោះ​នាង​ប្រគល់​ជូន​បុរស​ម្នាក់​នេះ​បាត់​ទៅ​ហើយ​។

យ៉ាងណាមិញ​ យើង​នឹង​ព្យាយាម​ស្រាយ​ច​ម្ង​ល់ហើយ​សាកសួរ​ដល់​សាមីខ្លួន​ទៀង មុំ​សុធា​វី​ ជុំវិញ​មូលហេតុ​ខាងលើ ។ (សម្រួលដោយ៖ ស្រីណា)