ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! សាច់​ជ្រូក​ជាង​1​តោន​ចូល​ពី​ថៃ​ចាប់​ដុត​ចោល​ខ្ទេច

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សាច់​ជ្រូក ​និង​គ្រឿងក្នុង​ជ្រូក​ជាង 1 តោន​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ដុត ​និង​កប់​កម្ទេច​ចោល ​នៅ​វេលា​ម៉ោង 9 ព្រឹក​ថ្ងៃ​ទី24…

ខេត្តកំពង់ឆ្នាំង ៖ សាច់​ជ្រូក ​និង​គ្រឿងក្នុង​ជ្រូក​ជាង 1 តោន​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ដុត ​និង​កប់​កម្ទេច​ចោល ​នៅ​វេលា​ម៉ោង 9 ព្រឹក​ថ្ងៃ​ទី24 ខែសីហា ​ឆ្នាំ2019 នៅ​ក្នុង​ដី នៃ​ការិយាល័យ​ក្សេត្រសាស្ត្រ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ។

តាម​ការ​បញ្ជាក់​ពី​លោក ​ក្រឹ​ង សំអាត ប្រធាន​ការិយាល័យ​បសុព្យាបាលខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា សាច់​ជ្រូក ពោះវៀន​ជ្រូក និង​ឆ្អឹង​ជ្រូក ដែល​បាន​ធ្វើការ​ដុត​កម្ទេច​នៅ​ពេល​នេះ​មាន​ចំនួន ១៧២០ គីឡូក្រាម ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​រឹបអូស​ ខណៈ​ដែល​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ភូមិ​ច្រឡំ​ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ​កាលពី​ថ្ងៃ​ទី22 សីហា ​កន្លង​ទៅ​នេះ​ ។

​លោក​បាន​បញ្ជាក់​ថា​ យើង​មិន​អាច​និយាយ​ថា​ សាច់​នេះ​ដឹក​ពី​ខាង​ណា​មក​ទេ​ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​ សាច់​ដឹក​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​គ្មាន​ប្រភព​ច្បាស់លាស់ ​និង​ការ​វេច​ខ្ចប់​ក៏​គ្មាន​លក្ខណៈ​ត្រឹមត្រូវ ដែល​ឈ្មួញ​បាន​លួច​ដឹក​ចេញពី​ប៉ែក​ខាងលិច​នៃ​ប្រទេស​កម្ពុជា ដើម្បី​យក​ទៅ​កាន់​ទីផ្សារ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ​ការ​ដុត​ចោល​នៅ​ពេល​នេះ​ក្នុង​គោលបំណង ទប់ស្កាត់​ជំងឺ​ដែល​កំពុង​តែ​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ជាដើម ។​

ជាមួយ​គ្នា​នេះ​លោក​ក៏​សូម​សំណូមពរ​ដល់​អាជីវករ​ និង​បងប្អូន​ទាំងអស់​សូម​មេត្តា​កុំ​នាំ​សាច់​គ្មាន​ប្រភព​ច្បាស់លាស់​ចូល​មក​ក្នុង​ខេត្តកំពង់ឆ្នាំង​ដើម្បី​ធានា​បានការ​រីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ