ឯកអគ្គរដ្ឋទូតរុស្សុីប្រចាំ អ.ស.ប គូសបញ្ជាក់ កាលពីថ្ងៃទី៣ មីនា ថា ប្រធានាធិបតីត្រូវផ្តួលរំលំអ៊ុយក្រែន លោក វិកទ័រ អីុយា៉នូកូវីត បានស្នើដល់ប្រធានាធិបតីរុស្សុី លោក វ្លា៉ ឌីមៀរពូទីន នូវជំនួយយោធារបស់ក្រុងមូស្គូ ដើម្បីការពារប្រជាជនអុ៊យក្រែន ។
នៅមុខក្រុមប្រឹក្សាសន្តិសុខ អ.ស.ប លោកវីតាលី ឈួរគីន បានដកស្រង់ខ្លឹមសារនៃសារលិខិតមួយច្បាប់ ក្នុងន័យនេះដែលលោកអីុយា៉នូកូវីត ផ្ញើជូនលោក ពូទីន ។
ក្នុងសារនោះលោក អីុយ៉ានូ កូវីត អះអាងថា អ៊ុយក្រែន កំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមសីុវិលមួយ ក្រោយព្រឹត្តិការណ៍នានានៅទីក្រុងគៀវ ។ ជីវិតមនុស្សទាំងឡាយកំពុងរងការគំរាមកំហែង រួចមនុស្សម្នារងការធ្វើទុក្ខបុកម្នេញ ។ អតីតប្រធានាធិបតីអ៊ុយក្រែន តាមរយៈសារនោះបានស្នើប្រើប្រាស់កងទ័ពសហព័ន្ធរុស្សុី ដើម្បីការពារប្រជាជនអ៊ុយក្រែន ។ដោយរំលឹកពីជំហររបស់ក្រុងមូស្គូ ឯកអគ្គរដ្ឋទូតរូបនេះ ក៏ថ្លែងផងដែរ ថាអន្តរាគមន៍របស់រុស្សុី នៅគ្រីមេមានទិសដៅតែមួយគត់ គឺការពារជនរួមជាតិយើង និងពលរដ្ឋយើង ៕
ចែករំលែកព័តមាននេះ