រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានចោរលួចម៉ូតូស្គូពីទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី០៤ មីនា នៅតាមបណ្តោយផ្លួវ២០៦ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូស្រវឹងស្រា តាមបណ្តោយផ្លូវលេខ២០៦ស្ថិតនៅសង្កាត់ផ្សាដើមគ ខណ្ឌទួលគោក ក្នុងគោលបំណងទៅផ្ទះស្រាប់តែធ្វើដំណើរមកដល់មុខផ្ទះលេខ៥៦A ក៏ចតម៉ូតូចោលហើយដើរទៅបត់ជើងតូចនៅផ្លូវម្ខាងទៀតដោយពុំបានដកសោចេញពីម៉ូតូឡើយ នៅពេលដែលគាត់ក្រឡែកមកមើលចោរលួចម៉ូតូជិះទៅបាត់ បន្ទាប់ពីបាត់ម៉ូតូហើយគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមគ។
ចែករំលែកព័តមាននេះ