ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​សំខាន់​ៗ ៣ ដែល​សហគ្រិន​ធ្វើការ​មិន​យក​ប្រាក់ខែ​គួរតែ​ដឹង

4 ឆ្នាំ មុន

ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​អ្នក​ប្រហែលជា​ជួបនឹង​ករណី​ជា​ច្រើន​ដែល​អ្នក​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើការ ឬ​ផ្តល់​ជា​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ដោយ​ឥត​គិតថ្លៃ​ដើម្បី​ទទួល​បានការ​ផ្សព្វផ្សាយ​ផ្សេង​ៗ ។ ប្រាកដ​ណាស់ វា​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​អាជីវកម្ម និង​ឈ្មោះ​របស់​អ្នក ប៉ុន្តែ​មុន​នឹង​យល់ព្រម សហគ្រិន​គ្រប់​រូប​គួរតែ​ចេះ​គូស​ព្រំដែន​បាន​ច្បាស់លាស់​ដោយ​ធ្វើ​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ​៖ ១. និយាយ​ពី​តម្លៃ​របស់​អ្នក​៖…

ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​អ្នក​ប្រហែលជា​ជួបនឹង​ករណី​ជា​ច្រើន​ដែល​អ្នក​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើការ ឬ​ផ្តល់​ជា​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ដោយ​ឥត​គិតថ្លៃ​ដើម្បី​ទទួល​បានការ​ផ្សព្វផ្សាយ​ផ្សេង​ៗ ។ ប្រាកដ​ណាស់ វា​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​អាជីវកម្ម និង​ឈ្មោះ​របស់​អ្នក ប៉ុន្តែ​មុន​នឹង​យល់ព្រម សហគ្រិន​គ្រប់​រូប​គួរតែ​ចេះ​គូស​ព្រំដែន​បាន​ច្បាស់លាស់​ដោយ​ធ្វើ​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ​៖

១. និយាយ​ពី​តម្លៃ​របស់​អ្នក​៖ តើ​អ្នក​អាច​រក្សា​តម្លៃ​ខ្លួន និង​អាជីវកម្ម​របស់​អ្នក​ខណៈ​ដែល​ធ្វើការ​ដោយ​មិន​គិតថ្លៃ​បាន​ដោយ​ដូច​ម្តេច? ដំណោះស្រាយ​គឺ​ទាក់ទិន​នឹង​ការ​បង្កើត​ប្រព័ន្ធ​មួយ​ច្បាស់លាស់​សម្រាប់​សំណើរ​នីមួយ​ៗ ។ សហគ្រិន​ជា​ច្រើន​ត្រូវ​បាន​ស្នើ​ឲ្យ​ចូលរួម​ចែករំលែក​មតិយោបល់​លើ​ប្រធានបទ​ណាមួយ​សម្រាប់​សិក្ខាសាលា ឬ​កម្មវិធី​ផ្សេង​ៗ ។ ប៉ុន្តែ​មិន​ថា​អ្នក​ធ្វើ​វា​ដោយ​គិតថ្លៃ ឬ​មិន​គិតថ្លៃ​ទេ អ្នក​គួរ​បង្កើត​វិធី​ស្នើ​សុំ​ដូច​គ្នា​ដែល​អ្នក​ដទៃ​ត្រូវ​ឆ្លងកាត់ ។
ឧទាហរណ៍​ដូច​ជា​ពួក​គេ​ត្រូវ​បំពេញ​ឯកសារ​ណាមួយ​រួច​ត្រូវ​ឆ្លងកាត់​អ្នក​ពិចារណា​មុន​ពេលធ្វើការ​សម្រេចចិត្ត​ជាដើម ។

២. រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់​៖ អ្នក​មិន​អាច​ចេះ​តែ​ទទួលយក​រាល់​សំណើរ​ដែល​ត្រូវ​បាន​ដាក់​មុខ​អ្នក​ទេ ។ ជា​រៀង​រាល់​ឆ្នាំ ឬ​កន្លះ​ឆ្នាំ​ម្តង អ្នក​គួរតែ​កំណត់​ដោយ​ខ្លួនឯង​ថា អ្នក​នឹង​ទទួល​ការងារ​ដែល​មិន​គិតថ្លៃ​ប៉ុន្មាន​រួច​ធានា​ថា​ចំនួន​មិន​លើស​ពី​អ្វី​ដែល​បាន​កំណត់ ។ ពេលវេលា​ជា​ធនធាន​សំខាន់​មួយ​សម្រាប់​សហគ្រិន ដូច្នេះ​អ្នក​គួរតែ​ចេះ​គណនា​ឲ្យ​បាន​ច្បាសលាស់ ។

៣. បង្កើត​បេសកកម្ម​សម្រាប់​អាជីវកម្ម​អ្នក​៖ អាជីវកម្ម​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​ដឹង​ថា​ការ​ផ្តល់​បេស​កក​កម្ម និង​ទស្សនៈវិស័យ​មួយ​ច្បាស់លាស់​អាច​ផ្តល់​ជា​កត្តា​ជំរុញ​ដល់​អាជីវកម្ម និង​យីហោ​ផង​ដែរ ។ តើ​អ្នកមាន​ដែល​គិត​ពី​បេសកកម្ម​ដែល​អ្នក​ចង់​គាំទ្រ​ទេ? ការ​កំណត់​ច្បាស់លាស់​ពី​បេសកកម្ម​របស់​អាជីវកម្ម​របស់​អ្នក​ក៏​អាច​ជួយ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​លើ​សំណើរ​ឲ្យ​ធ្វើការ​ឥត​គិតថ្លៃ​ដែរ ។ ឧទាហរណ៍​ដូច​ជា អ្នក​អាច​បដិសេធ​នឹង​សំណើរ​ដែល​ទាក់ទិន​នឹង​ជំងឺអេដស៍​ជាដើម​ព្រោះ​អាជីវកម្ម​របស់​អ្នក​ផ្តោត​ស្មារតី​សំខាន់​លើ​ការ​ជួយ​ស្ត្រី​នៅ​កន្លែង​ការងារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ