រាជធានីភ្នំពេញ ៖ យុវជនជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើអគារជាន់ទីមួយស្ថិតនៅតាមបណ្តោយផ្លូវ១៤១ ភូមិ១១ ប្រុម១៧ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា នៅវេលាម៉ោង៧និង៤០នាទីល្ងាចថ្ងៃទី៣ មីនា ២០១៤ បណ្តាលឱ្យបាក់ដៃខាងស្តាំ។
ប្រភពព័ត៌មានបានឱ្យដឹងថា យុវជនរងគ្រោះមានឈ្មោះធឿន ភេទប្រុស អាយុជាង២០ឆ្នាំ ជាកម្មករសំណង់ដែលទើបតែមកធ្វើការបានមួយថ្ងៃប៉ុណ្ណោះ។ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះឡើងទៅលើអគារជាន់ទីមួយ នៅចំណុចកើតហេតុ បន្ទាប់ពីគេបានញ៉ាំបាយរួចស្រាប់តែមួយសន្ទុះក្រោយមកក៏ធ្លាក់មកពីលើអគារតែម្តង បណ្តាលឱ្យបាក់ដៃម្ខាង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមកម្មករធ្វើការជាមួយគ្នាដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ចែករំលែកព័តមាននេះ