រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកហែម ដារិទ្ធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័ បានធ្វើរដ្ឋបាលទប់ស្កាត់បទល្មើសនានា ជាពិសេសត្រួតពិនិត្យការប្រើប្រាស់ស៊ីសានិងបារីអាឡិចត្រូនិច និងគ្រឿងញៀនក្នុងក្លឹបកំសាន្តចំនួន០៣ដែលកំពុងបើកដំណើរការគគ្រឹកគគ្រេងនៅក្នុងខណ្ឌ មិនតែប៉ុណ្ណោះក៏អោយម្ចាស់ហាងទាំងអស់សហការឱ្យបានល្អជាមួយអាជ្ញាធម៌មានសមត្ថកិច្ច។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី០២ មីនា ២០១៤ នៅក្លឹបឌីស្កូភោជនីដ្ឋាននិងខារ៉ាអូខេរស្មីពេជ្រនិល ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក, ក្លឹបកំសាន្តស្ប៉ាយឌ័រដែលមានទីតាំងស្ថិតនៅផ្លូវចោមចៅក្នុងភូមិត្រពាំងថ្លាំង សង្កាត់ចោមចៅនិងក្លឹបឌីស្កូBOXដែលស្ថិតនៅបណ្តោយផ្លូវ២០០៤ភូមិតាងួនសង្កាត់ការកាបខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីសមត្ថកិច្ចខាងលើឱ្យដឹងថា យើងបានពិនិត្យសព្វគ្រប់ជ្រុងជ្រោយ ប៉ុន្តែពុំឃើញអ្វីដែលគួរអោយសង្ស័យនោះទេ ជាពិសេសការប្រើប្រាស់ស៊ីសា និងបារីអេឡិចត្រូនិចគ្រឿងញៀនខុសច្បាប់ ក៏ប៉ុន្តែនៅក្នុងក្លឹបនឹមយយវិញមានក្រុមយុវជនស្ទាវៗចូលទៅផឹកស៊ីពពាក់ពពូនបែបអនាធិបតេយ្យអាក្រក់មើលបំផុត។ ក្នុងចំណោមក្លឹបកំសាន្តខាងលើគឺក្លឹបស្ប៉ាយឌ័រមានក្រុមយុវជនស្ទាវច្រើនជាងគេនៅពេលសមត្ថកិច្ចចូលទៅដល់ពួកគេបានបញ្ចេញចរិតប្រហើនស្រែកហ៊ោកញ្រ្ជៀវគ្មានសណ្តាប់ធ្នាប់ពេលចូលពិនិត្យសព្វគ្រប់ហើយប៉ុន្តែរកពុំឃើញអ្វីឡើយហើយសមត្ថកិច្ចបានត្រលប់ទៅវិញដោយពុំបានធ្វើអ្វីទេ។
លោកហែម ដារិទ្ធបានមានប្រសាសន៍ឱ្យដឹងថា ការចុះរដ្ឋបាលត្រួតពិនិត្យថ្ងៃនេះយើងពុំឃើញមានការប្រើប្រាស់ស៊ីសានិងបារីអេឡិចត្រូនិច្ចក៏ប៉ុន្តែយើងបានប្រាប់ទៅម្ចាស់ក្លឹបទាំងអស់មានការសហការល្អជាមួយអាជ្ញាធម៌មានសមត្ថកិច្ចកុំអោយមានការប្រើប្រាស់របស់ទាំងនោះនៅក្នុងហាងនោះទេហើយលោកបន្តថាការធ្វើប្រតិបត្តការណ៏នេះមិនមែនធ្វើតែថ្ងៃនេះទេមិនត្រឹមតែប៉ុណ្ណោះលោកថានិងដាក់កម្លាំងតាមដានក្រៃងមានការលួចប្រើប្រាស់ប្រសិនជាដឹងថាក្លឹបណាពិនិត្យទៅដឹងថាមានការលួខប្រើប្រាស់ស៊ីសាបារីអេឡិចត្រូនិច្ចនិងគ្រឿងញៀននោះសមត្ថកិច្ចនិងចុះទៅរឹបអូសយកព្រមទាំងឈានទៅបិទហាងឬក្លឹបតែម្តង។
ចែករំលែកព័តមាននេះ