មានរូបិយប័ណ្ណច្រើននៅលើពិភពលោកដែលកំពុងចរាចរណ៍នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់និងនៅក្រៅប្រទេស ។ រូបិយប័ណ្ណទាំងនោះត្រូវបានប្រើប្រាស់ដើម្បីដោះដូរទំនិញ និងជាមធ្យោបាយហិរញ្ញវត្ថុផ្សេងៗទៀត ។ ប៉ុន្តែទន្ទឹមនឹងនេះ គេសង្កេតឃើញថា មានរូបិយប័ណ្ណតែ១៣ប្រភេទប៉ុណ្ណោះដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងច្រើនបំផុតនៅលើពិភពលោក នេះបើយោងតាមការអង្កេតរបស់អង្គការសេវាកម្មប្រតិបត្តិការពិភពលោកWIFT ។
អ្វីជាការកក់សម្គាល់ប្រាក់ដុល្លារអាមេរិកនៅតែរូបិយប័ណ្ណដែលជាប់ចំណាត់ថ្នាក់នាំមុខគេដដែលដោយមានការប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោក ហើយក្នុងនោះរូបិយប័ណ្ណបណ្ដាប្រទេសនៅអាសីុមួយចំនួនក៏ត្រូវបានគេប្រើប្រាស់ច្រើនដែរ ។
ខាងក្រោមនេះជារូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោក ៖
១.ប្រាក់ដុល្លារអាមេរិក (Dollar)
២.រូបិយប័ណ្ណអឺរ៉ូ(Euro )
៣.រូបិយប័ណ្ណផោនអង់គ្លេស(Pound )
៤.រូបិយប័ណ្ណយ៉េនជប៉ុន( Yen)
៥.រូបិយប័ណ្ណដុល្លារកាណាដា(Canada Dollar)
៦.រូបិយប័ណ្ណដុល្លារអូស្រ្តាលី(Australia Dollar)
៧.រូបិយប័ណ្ណយន់ចិន(Yuan)
៨.រូបិយប័ណ្ណហ្វ្រង់ស្វ៊ីស(Franc Swiss)
៩.រូបិយប័ណ្ណដុល្លារហុងកុង(Hong Kong Dollar )
១០.រូបិយប័ណ្ណបាតថៃ(Baht )
១១.រូបិយប័ណ្ណក្រូណា ស៊ុយអែត(Krona )
១២.រូបិយប័ណ្ណសិង្ហបុរី(Singapore Dollar)
១៣.រូបិយប័ណ្ណក្រូណឺ ន័រវែស(Krone)
ចែករំលែកព័តមាននេះ