ជាមួយនឹងការចោទប្រកាន់ពីអូតង់ថាគំរាមកំហែងដល់សន្តិសុខអឺរ៉ុប ប្រទេសរុស្ស៊ីប៉ុនប៉ងលើកពីហេតុផលនៃជំហររបស់ខ្លួនលើវិបត្តិនៅអ៊ុយក្រែន ដោយគំរាមធ្វើសកម្មភាពយោធាក្នុងប្រទេសជិតខាងមួយនេះ ខណៈដែលអ.ស.ប អំពាវនាវឱ្យមានការថ្លឹងថ្លែង ។
ក្នុងការសន្ទនាគ្នាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ថ្លែងថាប្រទេសរបស់លោកមានសិទ្ធិការពារបណ្តាផលប្រយោជន៍របស់ខ្លួន និងបណ្តាផលប្រយោជន៍ពលរដ្ឋរុស្ស៊ី និងអ៊ុយក្រែនមានដើមកំណើតរុស្ស៊ី ដែលរស់នៅអ៊ុយក្រែន ប្រសិនបើអំពើហិង្សាឆ្លងរាលដាលដល់បណ្តាតំបន់ភាគខាងកើតប្រទេស និងតំបន់ គ្រីមេ ។
ដោយរៀបរាប់ពីបណ្តាការគំរាមកំហែងពិតប្រាកដចំពោះបណ្តាជនជាតិរុស្ស៊ី និងជនជាតិអ៊ុយក្រែន មានដើមកំណើតរុស្ស៊ីដែលរស់នៅអ៊ុយក្រែន លោក ពូទីន បានលើកឡើងពីសកម្មភាពយោធាមួយចំពោះអំពើបង្កហេតុ និងអំពើឧក្រិដ្ឋរបស់បណ្តាសមាសភាពជាតិនិយមជ្រុល ដែលលើកទឹកចិត្តដោយអាជ្ញាធរបច្ចុប្បន្ននៅក្រុងគៀវ ។
ពេលជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអ.ស.ប លោក បាន គីមូន លោក ពូទីន ថ្លែងថា រុស្ស៊ីពុំអាចឱបដៃនៅស្ងៀមបានឡើយប្រសិនបើបណ្តាជននិយាយភាសារុស្ស៊ីជាកម្មវត្ថុនៃអំពើហិង្សាក្នុងបណ្តាតំបន់នៅភាគខាងកើតអ៊ុយក្រែន និងនៅគ្រីមេ ។ រុស្ស៊ីនឹងចាត់វិធានការចាំបាច់នានាយោងទៅតាមច្បាប់អន្តរជាតិ ។ ក៏ប៉ុន្តែលោក ពូទីន និងលោក បាន គីមូន បានយល់ស្របគ្នាលើភាពចាំបាច់ ចៀសវាងបង្កើនវិបត្តិនៅអ៊ុយក្រែន ៕
ចែករំលែកព័តមាននេះ