ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីជប់លៀង​​The Red Universe ​របស់​​Hennessy V.S.O.P Privilege Collection 2014

11 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖​​​ ស្រា​​Hennessy​បាន​រៀប​ចំ​កម្ម​វិធី​ប្រកាស​នូវ​Hennessy​ V.S.O.P Privilege​ Collection របស់​ខ្លួន​​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ជោគ​ជ័យ​សម្រាប់​​ឆ្នាំនេះ​ តាម​រយៈ​ការ​ប្រារព្ធ​ពិធី​ជប់​លៀង​The​ Red​ ​Universe នៅ​ក្លិប​The Majesty Lounge, Jet’s Studio C2Lounge,Riverhouse Lounge​ និង​W Club​អស់​រយៈ​ពេល​៥​​សប្តាហ៍​ ។​

កំពូល​សិល្ប​ការិនី​កម្ពុ​ជា​រួម​មាន​ កញ្ញា​ ឱក​ សុគន្ធកញ្ញា ​កញ្ញា សុគន្ធ​ នីសា​ និង​​កញ្ញា​​មាស​ សុខ​សោភា​ ​សុទ្ធ​តែ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ច្រៀង​​កំដរ​​ក្នុ​ង​​កម្ម​​វិធ​ី​ដ៏​​ពិសេស​នេះ ។ កាល​​ពី​​រា​ត្រីថ្ងៃទី​​២៨​ កុម្ភៈ​ ២០១៤​ ក៏​មាន​ពិធី​ជប់​លៀង​មួយ​របស់​ស្រា ​Hennessy​​ផង​ដែរ​​នៅ​ក្លិប​ដឹប​ប៊ែ​លយូ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តារា​ចម្រៀង​ល្បី​ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ កញ្ញា​ សុគន្ធ​នីសា ​ជា​តារា​​កិត្តិ​​យស​​ក្នុង​​រាត្រី​​នោះ​​ ។ ផ្តើម​ពី​ស្រា​កូញាក់​ដែល​ត្រូវ​បាន​ផលិត​នៅ​ឆ្នាំ ១៨១៧​ ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ទ្រង់ ​George​ទី៤​​ដែល​ជា​រាជ​ទា​យាទ​នៃ​ចក្រ​ភព​អង់​គ្លេស​ ​HennessyV.S.O.P​ បាន​កសាង​កិត្តិ​នាម​របស់​ខ្លួន​អស់​រយៈ​ពេល​ជិត​ពី​រសត​វត្ស​មកហើយ​ ។

ថ្ងៃ​នេះ​Hennessy​​V.S.O.P​បាន​ក្លាយ​ជា​ស្រា​កូញាក់​V.S.O.P​ ដ៏​ពេញ​និយម​របស់​ពិភព​លោក​ ហើយ​ត្រូវ​​បាន​ទទួល​ស្គាល់​ដោយ​សារ​ល្បាយ​នៃ​ប្រណីត​ភាព​ និង​ទម្រង់​រូប​ដ៏​ល្អ​ឯក​របស់​ខ្លួន​។ ដោយ​សារ​លក្ខណៈ​ពិសេស​នៃ​ក្លិន​ឈ្ងុយ ​​តុល្យ​ភាព​ និង​លទ្ធ​ភាព​រក្សា​ទុក​បាន​យូរHennessy V.S.O.P​មាន​ភាព​ស័ក្តិ​សម​បំផុត​សម្រាប់​គ្រប់​បរិ​យា​កាស​ទោះ​បី​ជា​​​លោក​អ្នក​ពិសា​ជាមួយ​ទឹក​កក​ ក្រេប​រស​​ជាតិ​ដោយ​សន្សឹមៗ​​ ឬ​ពិសា​ដោយ​លាយ​ជា​មួយ​ភេស​ជ្ជៈ​ផ្សេង​ៗ​ក៏ដោយ​ ៕