ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយនិយាយទូរស័ព្ទ​ជាមួយ​សង្សាររួច យុវជន​ម្នាក់បញ្ចប់​ជីវិត​យ៉ាងរន្ធត់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​យុវជន​ជា​សន្តិសុខ​យាម​ម៉ូតូ​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ចងក​​សម្លាប់​ខ្លួននៅ​លើដំ​បូល​ផ្ទះ​លក់​ពង​មាន់​អាំង​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​ដើម​អំពិល​ បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម ​ខណៈ​បន្ទាប់​​​​ពី​ចប់​ការងារ​នៅ​ពេល​យប់​ ​​ជនរងគ្រោះបាន​​ឡើង​ទៅ​អង្គុយ​និ​យាយ​ទូរស័ព្ទ​ជាមួយ​នឹង​នារី​ម្នាក់​ជា​សង្សារ​នៅ​លើ​ដំបូល​ផ្ទះ​ ទំនង​ជា​មានការ​ឈ្លោះប្រកែក​គ្នា​ លុះ​ព្រឹក​ឡើង​​​​ស្រាប់តែ​ប្រទះឃើញ​ជន​រង​គ្រោះ​ចងកស្លាប់​បែបនេះ​​តែម្តង ។​ ករណី​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣…

រាជធានីភ្នំពេញ ៖ ​យុវជន​ជា​សន្តិសុខ​យាម​ម៉ូតូ​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ចងក​​សម្លាប់​ខ្លួននៅ​លើដំ​បូល​ផ្ទះ​លក់​ពង​មាន់​អាំង​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​ដើម​អំពិល​ បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម ​ខណៈ​បន្ទាប់​​​​ពី​ចប់​ការងារ​នៅ​ពេល​យប់​ ​​ជនរងគ្រោះបាន​​ឡើង​ទៅ​អង្គុយ​និ​យាយ​ទូរស័ព្ទ​ជាមួយ​នឹង​នារី​ម្នាក់​ជា​សង្សារ​នៅ​លើ​ដំបូល​ផ្ទះ​ ទំនង​ជា​មានការ​ឈ្លោះប្រកែក​គ្នា​ លុះ​ព្រឹក​ឡើង​​​​ស្រាប់តែ​ប្រទះឃើញ​ជន​រង​គ្រោះ​ចងកស្លាប់​បែបនេះ​​តែម្តង ។​

ករណី​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ជាន់​ទី​៣ ផ្ទះ​លក់​ពង​មាន់​អាំង​លេខ​៣៧Eo ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​១៦៣ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រ​ភព​​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​​រង​គ្រោះ​​ដែលស្លាប់​ឈ្មោះ ឌូ សុខ​ឃី​ម ភេទប្រុស អាយុ​១៧​ឆ្នាំ ​ជាអ្នក​រៀបចំ និង​យាម​ម៉ូតូ​របស់​ភ្ញៀវ​នៅផ្ទះ​លក់​ពងមាន​អាំង​មួយ​កន្លែង​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ ថ្ម​សំនៀង ឃុំ​ក្រ​យ៉ា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។​

តាម​ប្រភពដដែលបានបន្ត​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២២ ​សីហា ក្រោយ​ចប់​ពី​ការងារ​យាម​ម៉ូតូ​របស់​ភ្ញៀវ ​ហើយ​ហាង​ត្រូវ​បិទនោះ​ យុវជន​រង​គ្រោះ​បាន​ឡើង​ទៅ​​ដំបូលផ្ទះ​ ​រួច​​អង្គុយ និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​នារី​ម្នាក់​ជា​សង្សារ​របស់​គេ​ ។ ​លុះ​មួយ​សន្ទុះក្រោយមក ​បងប្រុស​បង្កើត​របស់​ជនរងគ្រោះ​ដែល​ធ្វើការ​ជាមួយ​គ្នា​ក៏​បាន​ឡើង​ទៅ​​អង្គុយ​​លើ​ប៉ៅ​អុី​ និង​និយាយ​ទូរស័ព្ទ​នៅ​ក្បែរ​គ្នា​បាន​តែ​បន្តិច​ ស្រាប់តែ​យុវជន​រង​គ្រោះ​ក៏​បាន​ដេញ​បង​ប្រុស​អោយ​ចុះ​ទៅ​និយាយ​នៅ​ផ្ទះ​ជាន់​ខាងក្រោមវិញ​ និង ​ឱ្យ​បងប្រុសទៅ​សំរាក​មុន​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ សីហា​នេះ យុវជន​ជា​បងប្រុស​ភ្ញាក់​ឡើង​មិនឃើញ​ប្អូនប្រុស​មក​ដេក​ជាមួយ​ដូច​សព្វមួយដង​នោះ​ក៏​ឡើង​ទៅ​រក​មើល​ស្រាប់តែ​ឃើញ​ប្អូនប្រុស​​ចងក​ស្លាប់​បាត់​ទៅ​ហើយ ទើបប​​ង្កការ​ភ្ញាក់ផ្អើល​កើតឡើង​តែម្តង ។

តាមប្រភពដដែលបាន​ប្រាប់​បន្តទៀត​ថា ​ពាក់ព័ន្ធ​​នឹង​ករណី​យុវជន​ម្នាក់​​ខាងលើ​ចង​.ក​សម្លាប់​ខ្លួននេះ​ដែរ ទំនងជា​កើត​ឡើង​ដោយសារ​តែ​យុវ​ជន​រង​គ្រោះ​មានការ​ឈ្លោះប្រកែក​គ្នា​ជាមួយ​នឹង​នារី​ជា​សង្សារ​ និង​មាន​វិបត្តិ​ស្នេហា​ធ្ងន់ធ្ងរ ទើប​​យុវជនរងគ្រោះ​សម្រេចចិត្ត​បញ្ចប់ជីវិត​​បែប​នេះ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​​សមត្ថ​កិច្ច​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង និង​កម្លាំង​ជំនាញ​នគរបាល​​បច្ចេក​​ទេស​វេជ្ជ​សាស្ត្រ​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​មក​ដល់​ផ្ទះ​កើត​ហេ​តុ​ដើម្បី​​ធ្វើការ​ត្រួតពិនិត្យ និងធ្វើ​កោសល្យ​វិ​ច្ច័​យ​សព​ជន​រង​គ្រោះ ហើយ​​បាន​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​ពិតជា​​ស្លាប់​ ដោយសារចង.ក​ធ្វើ​អត្តឃាត​ប្រាកដ​មែន​ ​បន្ទាប់មកសមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ