ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច​ចេញ​វិធានការ​បន្ធូរបន្ថយ​បន្ទុក​អាករ​លើ​តម្លៃបន្ថែមចំពោះ​ការ​ផ្គត់ផ្គង់​ផលិត ផល​​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​សេចក្តីណែនាំវិធានការ​បន្ធូរបន្ថយ​បន្ទុក​អាករ​លើ​តម្លៃបន្ថែម ចំពោះ​ការ​ផ្គត់ផ្គង់​ផលិតផល​តេ​ល​សិលា (​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​)​។ យោង​តាម​សេច​ក្តី​ណែនាំ​របស់ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ ​បាន​ណែនាំ​ដល់​សហគ្រាស​ប្រកប​​អាជីវកម្ម​នាំ​ចូល និង​ចែកចាយ​បន្ត​នូវ​ផលិតផល​តេ​ល​សិលា…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​សេចក្តីណែនាំវិធានការ​បន្ធូរបន្ថយ​បន្ទុក​អាករ​លើ​តម្លៃបន្ថែម ចំពោះ​ការ​ផ្គត់ផ្គង់​ផលិតផល​តេ​ល​សិលា (​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​)​។

យោង​តាម​សេច​ក្តី​ណែនាំ​របស់ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ ​បាន​ណែនាំ​ដល់​សហគ្រាស​ប្រកប​​អាជីវកម្ម​នាំ​ចូល និង​ចែកចាយ​បន្ត​នូវ​ផលិតផល​តេ​ល​សិលា (​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​) និង​សាធារណៈជន​ជ្រាប​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​និន្នាការ​នៃ​ការ​កើនឡើង​ថ្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ និង​ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ធូរបន្ថយ​បន្ទុក​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ដោយ​បញ្ចុះ​ពី​អត្រា​១០% មក​អត្រា​៤% (​រដ្ឋ​ទទួល​បន្ទុក​ជំនួស​ចំនួន​៦%) គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ ​។ ក្នុង​ន័យ​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម​៖

១-​សហគ្រាស​នាំ​ចូល និង​ចែកចាយ​បន្ត ត្រូវ​គិត​អាករ​លើ​តម្លៃបន្ថែម​អត្រា​៤% លើ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​នូវ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ដោយ​ត្រូវ​អនុវត្ត​ដូច​តទៅ​ ៖​ ត្រូវ​ចេញ​វិក្កយបត្រ​អាករ​ចំពោះ​ការ​ផ្គត់ផ្គង់​ទៅ​ឱ្យ​អតិថិជន ដែល​ជា​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស ដោយ​លើ​វិក្កយបត្រ​អាករ​ត្រូវ​ប្តូរ “​អាករ​លើ​តម្លៃបន្ថែម​អត្រា​១០% ទៅ​ជា “​អាករ​លើ​តម្លៃបន្ថែម​អត្រា​៤%​ ។

ត្រូវ​ចេញ​វិត្ត​យ​ប​ត្រ​ធម្ម​តាប​លះ​ពាល់​ការ​ផ្គត់ផ្គង់​ទៅ​ឲ្យ​អតិថិជន​ដែក​ជា​អ្នក​ប្រើប្រាស់​ចុង​ក្រោយ​(​មិន​ស្ថិតនៅ​ក្រោម​របប​ស្វ័​យ​ប្រកាស​) ដោយ​ថ្លៃ​លក់​រួម​ទាំង​អាករ ត្រូវ​គិត​អាករ​លើ​តម្លៃបន្ថែម​អត្រា​៤%​ ។

អាករ​លើ​តម្លៃបន្ថែម​អត្រា​១០% និង​/​ឬ​អត្រា​៤% ដែល​សហគ្រាស​បាន​បង់​លើ​ការ​នាំ​ចូល ឬ​ទិញ​ក្នុងស្រុកនូវ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ត្រូវ​បាន​អនុញ្ញាត​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​ទៅ​តាម​ទឹកប្រាក់ អាករ​បង់​ជាក់ស្តែង ដោយ​ត្រូវ​មាន​ប្រតិវេទន៍​គយ​នឹង​បង្កាន់ដៃ​បង់ពន្ធ​អាករ និង​/​ឬ​មាន​វិក្កយបត្រ​អាករ និង​ឯកសារ​ទូទាត់​ប្រាក់​ត្រឹមត្រូវ​សម្រាប់​ការ​ទិញ​ក្នុងស្រុក​។ ទិញ​ក្នុងស្រុក​ ។

ដោយឡែក ឥណទាន​អាករ​លើ​ធាតុ​ចូល ដែល​បាន​បង់​លើ​ការ​នាំ​ចូល​ឬ​ទិញ​ក្នុងស្រុក(​ក្រៅ​ពី​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​) ត្រូវ​អនុវត្ត ស្រប​តាម​បទ​ប្បញ្ញត្តិ​ស្តី​ពី​អាករ​លើ​តម្លៃបន្ថែម​។

២- អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវធ្វើ​បច្ចុប្បន្នភាព​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ប្រកាស​ពន្ធ​អាជីវកម្ម​ប្រចាំខែ​តាម​អន​ឡាញ (e-Filing) ដោយ​មុខងារ «​បញ្ជី​ទិនានុប្បវត្តិ​ទិញ​-​លក់​» ត្រូវ​បន្ថែម​ប្រភេទ​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា «​អត​ប អត្រា​៤%» ដើម្បី​គាំទ្រ​ដល់​ការ​ប្រកាស​ពន្ធ​ស្រប​តាម​វិធានការ​បន្ធូរបន្ថយ​បន្ទុក​អាករ​លើ​តម្លៃបន្ថែម​នេះ​ ។

៣-សេចក្តីណែនាំ​នេះ​ មាន​សុពលភាព​អនុវត្ត​គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ រហូត​​ដល់​មានការ​សម្រេច​ជា​ថ្មី​របស់​រាជរដ្ឋាភិបាល​ ។

អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិ​កិច្ច​និង​ហិរញ្ញវត្ថុ និង​សហគ្រាស​នាំ​ចូល និង​ចែង​ចាយ​បន្ត​នូវ​ផលិតផល​តេ​ល​សិលា (​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​)​​តាម​របប​ស្វ័​យ​ប្រកាស ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​នៃ សេចក្តីណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​ត
ទៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ