ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងយោធាបង្ក្រាបបានរថយន្តដឹកលៀសខុសច្បាប់ ២គ្រឿង បម្រុងនាំចេញទៅវៀតណាម

12 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​លៀស​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង និង​មនុស្ស​៣​នាក់ ត្រូវ​បាន​កម្លាំងយោធា​ឃាត់​បាន ក្រោម​បទបញ្ជា​របស់​ប្រធាន​គណៈ​បញ្ជាការ បង្ក្រាប​បទល្មើស​នេសាទ ក្នុង​បឹង​ទន្លេសាប ។ នេះ​បើ​យោង​តាម​ផេ​ក​គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បឹង​ទន្លេសាប…

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​លៀស​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង និង​មនុស្ស​៣​នាក់ ត្រូវ​បាន​កម្លាំងយោធា​ឃាត់​បាន ក្រោម​បទបញ្ជា​របស់​ប្រធាន​គណៈ​បញ្ជាការ បង្ក្រាប​បទល្មើស​នេសាទ ក្នុង​បឹង​ទន្លេសាប ។ នេះ​បើ​យោង​តាម​ផេ​ក​គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បឹង​ទន្លេសាប បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា​នេះ ។

ក្រោម​បទបញ្ជា​បង្ក្រាប​បទល្មើស​នេសាទ លើ​ផ្ទៃ​បឹង​ទន្លេសាប​របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន ប្រធាន​គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស ក្នុងភូមិ​សាស្ត្រ​បឹង ទន្លេសាប នៅ​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៦ កងកម្លាំង​សហការ​របស់​យោធា ដឹកនាំ​ដោយ​លោក ប៊ី​រ ស្មី​ច​ន្នី មេបញ្ជាការ​រង និង​កម្លាំង​កងពលតូច​ស្មើ​ជើង​លេខ​៥១ និង​កងកម្លាំង​ភូមិភាគ​៥ បាន​ធ្វើការ​ល្បាត​លើ​ផ្លូវជាតិ​លេខ​៦ ចាប់​ឃាត់​បាន​រថយន្ត​ដឹក​លៀស​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង គោលដៅ​ដឹក​ទៅ​ប្រទេស​វៀតណាម ស្ថិត​ត្រង់​ចំណុច​ភូមិសាស្ត្រ ឃុំ​ខ្ចាស់ ស្រុក​សូត្រ​គម ខេត្តសៀមរាប ។

យោង​តាម​ការ​បញ្ជាក់​របស់​លោក​មេបញ្ជាការ​រង គោលដៅ​ទី​១ លើ​ផ្លូវជាតិ​លេខ​6 វេលា​ម៉ោង​05:30​នាទី ធ្វើការ​ចុះ​ត្រួតពិនិត្យ និង​ឃាត់​រថយន្ត ដឹក​លៀស​ខុសច្បាប់​01​គ្រឿង ម៉ាក LIBERO ស្លាក​លេខ (​កំពង់ធំ 3A-3440) ដឹក​លៀស​ចំនួន​៤​តោន នៅ​ចំណុច​ភូមិសាស្ត្រ ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូត្រ​និគម ខេត្តសៀមរាប ។ ចំណែកឯ​តៃកុង​រថយន្ត​ដឹក​លៀស​ខុសច្បាប់​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់ ហើយ​រថយន្ត​ត្រូវ​បាន​យក​មក​រក្សា​ទុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ និង​លៀស​កម្លាំង​សហការ​របស់​យោធា​យក​ទៅ​ប្រលែង​ក្នុង​បឹង​ទន្លេសាប​វិញ ។ សូម​បញ្ជាក់ ៖ រថយន្ត​ខាងលើ គ្មាន​លិខិតអនុញ្ញាត​ដឹក​លៀស​នោះ​ទេ ។

និង​គោលដៅ​ទី​២ នៅ​លើ​ផ្លូវជាតិ​លេខ​6 វេលា​ម៉ោង 08:30 នាទី កម្លាំង​សហការ​របស់​យោធា បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ និង​ឃាត​បាន​រថយន្ត​ដឹក​លៀស​ខុសច្បាប់​ចំនួន 01​គ្រឿង ទៀត ម៉ាក LIBERO ស្លាក​លេខ (​សៀមរាប 2C-2184) ដឹក​លៀស​ចំនួន​04​តោន នៅ​ចំណុច​ភូមិសាស្ត្រ ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូត្រ​និគម ខេត្តសៀមរាប ហើយ​បាន​ឃាត់ខ្លួន​ថៅកែ​លៀស និង​តៃកុង​រថយន្ត​ចំនួន​02​នាក់ ក្រុមការងារ​សហការ​របស់​យោធា​បាន​យក​រថយន្ត​មក​រក្សា​ទុក​នៅ​ទីបញ្ជាការ​ស្រាល ចំណែកឯ​មនុស្ស​ធ្វើការ​ប្រគល់​ជូន​ទៅ​មន្ត្រី​ជំនាញ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ និង​លៀស​បាន​យក​ទៅ​ប្រលែង​ក្នុង​បឹង​ទន្លេសាប​វិញ ។ បញ្ជាក់​៖ រថយន្ត​ខាងលើ គ្មាន​លិខិតអនុញ្ញាត​ដឹក​លៀស​នោះ​ទេ ។

ក្នុង​ករណី​កម្លាំង​សហការ​របស់​យោធា ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​រង តាម​បទបញ្ជា​របស់​ថ្នាក់លើ​បាន​ចុះ​បង្ក្រាប​បទល្មើស​ខាងលើ ជា​លទ្ធផល​សរុប​រួម ឃាត់​រថយន្ត​បាន​ចំនួន​២ គ្រឿង និង​មនុស្ស​ចំនួន​៣ នាក់ និង​លៀស​ខុសច្បាប់​បម្រុង​ដឹក​ទៅ​ប្រទេស​វៀតណាម​ចំនួន​៨​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ