ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយរថយន្តទេសចរណ៍៤៥កៅអីរបស់ក្រុមហ៊ុនខាយណាម បានបើកបុកសិស្សសាលា២នាក់បងប្អូន ខណៈបណ្តើរកង់ឆ្លងផ្លូវ ប៉ើងទាំងកង់ និងមនុស្សអូសចម្ងាយ១៦០ម៉ែត្រ បណ្តាលឱ្យស្លាប់ទាំង២នាក់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣ មីនា ២០១៤ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ។ ក្មេងរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះសុត ដារ៉េ អាយុ៧ឆ្នាំ និងម្នាក់ទៀតឈ្មោះសុត សុជាតា ភេទស្រី អាយុ៦ឆ្នាំ ចំណែកអ្នកបើកបរឈ្មោះដាវ ហ្វឹកថិញ អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិ១៣ សង្កាត់ថាញ់វិន ក្រុងហូជីមិញ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿង ។
ចែករំលែកព័តមាននេះ