ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុ​រ​ស​ប្រ​មឹ​ក​ដើរ​ដួ​លបោ​កក្បាលក​ណ្តា​លថ្នល់ ប​ង្ក​ការ​ភ្ញាក់​ផ្អើល​នៅតំបន់​អ្នក​លឿង​

11 ឆ្នាំ មុន

ខេត្ត​​​​ព្រៃ​វែង​ ៖ ​បុរស​ប្រមឹក​ម្នាក់​ធ្វើ​​ឱ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​​​ពេ​ញ​តំប​ន់អ្នក​លឿង​ត្រើយ​ខាងកើត ​​ដោយ​សារ​តែ​បុរស​រូប​នោះ​​ ផឹក​ស្រា​ស្រវឹង​​ជោក​​​ជាំ ​​​ហើយ​ដើរ​ទៅ​ដួល​បោក​ក្បាល​នឹង​ទ្រូង​ថ្នល់ ​​​រហូត​បែក​ក្បាល​ឈាម​ហូរ​ស្រោច​​​ខ្លួន​ដេក​​​សន្លប់​​​​ស្តូក​​ស្តឹង​នៅ​ចំ​​កណ្តាល​​​​ទ្រូង​ថ្នល់ ​និងធ្វើឱ្យ​​​​​មានការ​​​​កកស្ទះចរាចរ​​អស់​មួយ​សន្ទុះធំ​។​​

ហេតុ​ការណ៍​​​ភ្ញាក់​ផ្អើល​ខាង​លើ​នេះ ​​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃទី០១ មី​​​នា នៅ​លើ​កំ​ណា​ត់ផ្លូវជា​តិលេ​ខ១​ ​​ត្រង់​ចំណុ​ចផ្លូវកែ​ងបំបែក​ជា៤​​​​​​ ខាង​មុខ​ហាង​លក់​ម៉ូតូ​ក្រុម​ហ៊ុន​ហុង​ដា​​ ដែល​ស្ថិត​ក្នុង​ភូមិ​៣ ​ឃុំព្រែ​កខ្សាយ(​ខ) ​ស្រុក​ពាមរក៌ ។ រី​​​​ឯ​បុរស​ប្រមឹ​កម្នាក់​នោះគឺ​ជាជ​នជាតិវៀ​តណា​ម ​​​ប៉ុន្តែ​ពុំ​ត្រូវបាន​គេ​ស្គាល់​​​ឈ្មោះនោះទេ គ្រាន់តែគេ​​​ដឹង​ថា ​បុរស​ម្នាក់​នេះមាន​ម្តាយ​ជាអ្នកលក់​បាយនៅមុខ​ផ្សារអ្នក​លឿ​ង។

ប្រ​ភព​​​ព័ត៌​​មាន​ពី​ប្រ​ជា​​ពលរដ្ឋ​​​​​​​​នៅ​កន្លែងកើ​តហេតុ​បានឱ្យ​​​ដឹង​ថា​ មុន​ពេលកើ​តហេតុ​គេ​​ឃើញ​បុរស​ប្រ​មឹករូប​នោះ ​ដើរ​តែម្នាក់​ឯងម​កពីទិស​ខាង​ជើ​ង ​​តាម​ផ្លូវ​​ទំ​នប់​ខាង​កើត​ផ្សារ ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោក​​ ។ ពេល​ឆ្លង​ថ្នល់​ដ​ល់​ក​ណ្តា​លផ្លូវ​សុខៗ ​ស្រាប់​តែដួល​ទៅលើ​ថ្នល់ ​​​បោក​ក្បាល​នឹង​ថ្នល់​យ៉ាង​ដំណំ​ រហូ​តសន្លប់​ស្តូក​ស្តឹង​លែងមា​ត់ក​​ ចំណែក​ក្បាល​ផ្នែក​ខាងក្រោយ​បែក​​​មាន​ឈាម​ហូរចេ​ញមក​យ៉ា​ងច្រើ​​ន។​ ដោយ​​​ព្រួយ​បារម្ភ​ខ្លាច​មាន​ម៉ូតូ​ ឬ​រថយ​ន្តបើក​មកកិ​នបុរ​សប្រមឹក​រូប​នោះស្លាប់ ​ទើប​ក្រុម​អ្នករ​ត់ម៉ូតូឌុប​បាន​នាំគ្នាសែង​បុរសរូបនេះ​​ យក​ទៅ​ដាក់នៅ​ក្រោម​សំយាប​ផ្ទះ​អ្នក​ស្រុក​ដែល​នៅ​ក្បែ​នោះ ​ហើយ​ក៏បាន​រាយការណ៍​​​ទៅសមត្ថកិ​ច្ចឱ្យ​​​​មក​ជួយ​អន្តរាគ​មន៍​​​សម្រួល​​​ចរាច​រណ៍​​​​ និង​ហៅ​ម្តាយ​បុរស​ប្រមឹ​កម្នាក់​នោះ​ឲ្យមកទ​ទួលយ​កកូនទៅ​ព្យាបាល​នៅឯផ្ទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

ប្រជា​ពលរដ្ឋ​នៅតំប​ន់អ្នក​លឿង​នេះបា​ននិយាយ​ដូច​ៗគ្នា​ថា​ ​​បាតុ​ភា​​ពបែ​​​​​​​​​​​​បនេះ​វាបាន​ក្លា​យ​​ទៅជា​ទំលាប់​របស់​បុរស​ប្រមឹក​ម្នាក់នេះទៅហើ​យ ​​​ព្រោះ​រូប​គេ​តែង​តែ​ស្រវឹង​វង្វេង​វង្វាន់​បែប​​នេះ​ជា​រៀង​រា​ល់ថ្ងៃ ​​រហូតដល់​ក្រុម​គ្រួសា​រធុញ​ទ្រាន់​​​និង​លែង​គិតគូរ​ជាយូរណា​ស់មក​ហើយ៕