ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យបំផ្លាញផ្ទះ១ខ្នង ​របស់ប្រជាកសិករ​​នៅក្រុងសេរីសោភ័ណ

11 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ៖​ ផ្ទះប្រជាកសិករ​មួយខ្នងធ្វើពីឈើសសរក្រោមថ្ម ​ជញ្ជំាងស័ង្កសី ​ដំបូលប្រក់ហ្វីប្រូស៊ីម៉ង់ត៏ ​មានទំហំ៦ម៉ែត្រគុណ៧​ បានត្រូវអគ្គិភ័យ​បំផ្លាញទំាងស្រុង ។

ហេតុការណ៏នេះ បង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោង១រសៀលថ្ងៃទី០៣​ ​មីនា ២០១៤​ នៅក្នុងភូមិអូរអំបិល ​សង្កាត់អូរអំបិល​ ក្រុងសេរីសោភ័ណ ​។ ម្ចាស់ផ្ទះ​ត្រូវបានគេស្គាល់ថា​ជាបុរសពោះម៉ាយឈ្មោះ​ ឱក សារុន ​អាយុ៥៩ឆ្នាំ ​មុខរបរជាកសិករ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីសមត្ថកិច្ច និងប្រជាពលរដ្ឋជិតខាង​បញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា​ អគ្គិភ័យនេះ​បណ្តាលមកពី​ទុស្សេខ្សែភ្លើង ។

យ៉ាងណាក៏ដោយ ​អគ្គិភ័យនេះ​មិនបានបង្កឲ្យមានការរាលដាល​ដល់លំនៅឋាន​អ្នកជិតខាងនោះទេ ​​ដោយសាររថយន្ត​ពន្លត់អគ្គិភ័យ​នៃស្នងការដ្ឋាននគរបាលខេត្ត​ចេញប្រតិបត្តិការ​ទាន់ពេលវេលា ហើយក៏គ្មាន​មនុស្ស​​​ណាម្នាក់រងរបួស​ ឬ ស្លាប់នោះដែរ ៕