ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ពិធីសម្ពោធ​​មជ្ឈ​មណ្ឌល​Star8 Solarផលិតបន្ទះថាម​ពល​ព្រះអាទិត្យ​​​ដំបូង​នៅ​កម្ពុជា

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​​ កាល​ពី​​ល្ងាច​ថ្ងៃទី​២៨ ​កុម្ភៈ​ ក្រុម​ហ៊ុន​Star8 Solar​ ​បាន​​​ប្រារព្ធ​ពិធី​​​សម្ពោធ​ផលិត​ផល​ច្នៃ​ប្រឌិត​ដើរ​ដោយ​ថា​មពល​ព្រះអាទិត្យ​ដាក​់​ឲ្យ​ដំណើរ​ការ​​ជា​លើក​​ដំបូង​នៅ​កម្ពុជា​ ។​ ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិ​បតី​ពី​លោក​ ហ៊ុន​ ម៉ានី​ ​ប្រធាន​សហ​ភាព​​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ លោក​ស្រី​Alison​ Burrow​​​ ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ លោក ​Jacob Maimon ​និង​

រាជធានី​ភ្នំពេញ​ ៖​​​ កាល​ពី​​ល្ងាច​ថ្ងៃទី​២៨ ​កុម្ភៈ​ ក្រុម​ហ៊ុន​Star8 Solar​ ​បាន​​​ប្រារព្ធ​ពិធី​​​សម្ពោធ​ផលិត​ផល​ច្នៃ​ប្រឌិត​ដើរ​ដោយ​ថា​មពល​ព្រះអាទិត្យ​ដាក​់​ឲ្យ​ដំណើរ​ការ​​ជា​លើក​​ដំបូង​នៅ​កម្ពុជា​ ។​ ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិ​បតី​ពី​លោក​ ហ៊ុន​ ម៉ានី​ ​ប្រធាន​សហ​ភាព​​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ លោក​ស្រី​Alison​ Burrow​​​ ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ លោក ​Jacob Maimon ​និង​លោក​Lan Lancaster អ្នក​​​តំណាង​របស់​Star​ 8 Solar លោកQuentin Peng Khim​ So​​ នាយ​ក​គ្រប់​គ្រង​​ក្រុម​ហ៊ុន ​UNT Wholesale និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ ​លោក​ស្រី​​​ជា​ភ្ញៀវ​កិត្តិ​យស​ប្រមាណ​៨០០​នាក់​ ផ្សេ​ងទៀត​ ។

​​ក្រុម​ហ៊ុន​ Star 8 Solar មាន​ទស្សន​វិស័យ​ក្នុង​ការ​​បើក​ឲ្យ​ដំណើរ​ការ​មជ្ឈ​មណ្ឌល​នេះ​ជាង​​១២​ខែ​កន្លង​មក​ហើយ​​ បន្ទាប់​ពី​មាន​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​សហការជា​មួយ​ក្រុម​ហ៊ុន​UNT Wholesale​ ក្នុង​ប្រទេស​កម្ពុជា​រួច​មក​ ។ លោក Jacob Maimon​ នាយក​គ្រប់​គ្រង​​ក្រុមហ៊ុន ​បាន​និង​កំពុង​អនុ​វត្តជំហាន​នៃ​ទស្សន​វិស័យ​របស់​លោក​បា​នលេច​ចេញ​ជា​រូប​រាង​នៅ​ពេល​ដែល​​​រ៉ឺ​ម៉ក​ម៉ូតូ​​ដើរ​​ដោយ​ថាមព​ល​ព្រះអាទិត្យ​ចាប់​ផ្តើ​ម​បើក​ចេញ​ពី​មជ្ឈ​មណ្ឌល​ផលិត​ថាម​ពល​ក្នុង​រាជ​ធានី​ភ្នំពេញ​​នាដើម​ឆ្នាំ​២០១៤​នេះ​ ។​

​មជ្ឈ​មណ្ឌល​នេះ​នឹង​ក្លាយ​ជា​មូល​ដ្ឋាន​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​ដែល​មាន​ផលិត​ផល​ច្នៃ​ប្រឌិត​ដើរ​ដោយ​ថាម​ពល​ព្រះអាទិត្យ​ជា​ច្រើន​ប្រភេទ​ដែល​បាន​ផលិត​និង​ដំឡើង​នៅ​ទី​នេះ​ ។​ ប្រភេទ​សូឡារ​ួម​មាន​​ផ្ទាំងស​ូឡាស្តើង ​​ផ្ទាំ​ង​សូឡាភ្លឺ​បន្ទះ​ដំបូល​សូឡា​រួម​ទាំង​ប្រភេទ​បន្ទះ​ដំបូល​ស៊ីម៉ង់​ត៍​​សូឡាស​្តង់​ដា ​ដែល​ប្រើ​សម្រាប់​ភ្ជាប​់​ជា​មួយ​បន្ទះ​​ ដំបូល​សូឡា​ផ្ទាល់​ខ្លួន​​​។ លើស​ពី​នេះ​មជ្ឈ​មណ្ឌល​ក៏​មាន​គ្រោង​​​នឹង​ផលិត​នូវ​ប្រភេទស​ូឡាក​ញ្ចក់​ស្តើង​ផង​ដែរ​ ។

​ក្រុម​ហ៊ុ​ន​Star 8 ​Solaបាន​នាំ​មក​នូវ​បច្ចេក​វិជ្ជា​និង​ការ​ច្នៃ​ប្រឌិត​លើ​ថាមពល​ព្រះ​អាទិត្យ​មក​កម្ពុជា​ដោយ​ប្រើ​ធន​ធាន​មនុស្ស​ក្នុង​តំបន់​សម្រាប់​ការ​ងារ​ទំាង​អស់​នេះ​ ។​ ប្រទស​​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ ​​ដូច្នេះ​យើង​បាន​នាំ​មក​នូវ​បច្ចេក​វិជ្ជា​នេះ​ដល់​កម្ពុជា​ដោយ​មិន​គិត​ពី​ផល​តប​​ស្នង​អ្វី​ឡើយ ​គឺ​ដើម្បីព​ង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទំាង​ពីរ​កម្ពុជា​-អូស្រ្តាលី​​ ឲ្យ​កាន់​តែ​រឹង​មំា​​ ខណៈ​ដែល​វិស្វ​ករ​ និង​អ្នក​បច្ចេក​ទេ​ស​របស​់​យើង​បាន​បណ្តុះ​បណ្តាល​ក្រុម​ការ​ងារ​នៅ​ទី​នេះ​ដើម្បី​សម្រេច​នូវ​រាល់​ការ​ងារ​ក្នុង​វិស័យ​ដ៏​ថ្មី​នេះ​ ។​ ​​​ទន្ទឹម​​នឹង​នេះ​ក្រុម​ហ៊ុន​ក៏​បាន​ផ្តល់​ការ​ងារ​ដល់​ប្រជា​ជន​កម្ពុជា​ប្រហែល​៣០០​នាក់​ ឲ្យ​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​នេះ​ថែម​ទៀត​​ ។​ ថាម​ពល​សូឡារ​បស់​យើង​នឹង​ជួយ​ដល់​អ្នក​ដំណើរ​និង​រឺុម៉ក​ម៉ូតូ ​​ព្រម​ទំាង​រថយន្ត​តាក់​ស៊ី ​និង​រថយន្ត​ក្រុង​ដែល​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ដំបូង​បង្អស់​របស់​ពិភព​លោក​​ដែល​ជា​ការ​ចូល​រួម​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ក្នុង​ទី​ក្រុង​បាន​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ។

លោក​Quentin​ Peng​ Khim​ So​ នាយក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​UNT ​Wholesale​ មាន​ប្រសា​សន៍​ថា​ លោក​រំពឹង​​ថា​ប្រទេស​កម្ពុជា​នឹង​មាន​ភាព​ស្រស់​បំព្រង​ និង​មាន​អនា​ម័យ​ជា​មួយ​បន្ទះ​សូឡា​ ។​ វា​អាច​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​​ក្នុង​ទី​ក្រុង​បាន​យ៉ាង​ច្រើ​ន​គួរ​ឲ្យ​កត់​សម្គាល់​ ។​ លោក​បញ្ជាក់​បន្ថែម​ថា​ ​​​ក្រុម​ហ៊ុន​របស់​យើង​នឹង​ធ្វើការ​ជា​មួយ​ប្រជា​ជន​នៅ​តាម​ទី​រួម​ខេត្ត​ឆ្ងាយៗ​ដើម្បី​ផ្តល់​នូវ​ប្រភេ​ទ​សូឡា​ខ្នា​តូច​សម្រាប់​កសិ​ដ្ឋាន​ដើម្បី​ជួយ​ផ្តល់​នូវ​ថា​មព​ល​ដល់​អ្នក​ភូមិ​ ព្រម​ទាំង​សូឡា​ខ្នាត​ធំ​សម្រាប់​ការ​សាក​ថាមព​ល​មក​វិញ​នូវ​រថយន្ត​សូឡា​ ។​ ការ​ចូល​រួម​នេះ​ក្នុង​គោល​បំណង​ផ្តល់​នូវ​ភាព​រីក​ចម្រើន​និង​គុណ​ភាព​សម្រាប់​ប្រជា​ជន​នៅ​តាម​តំបន់​ឆ្ងាយៗ​របស់​ប្រទេស​កម្ពុជា ។

ក្នុង​ឱកាស​នោះ​​លោក​ស្រី​លោក​ស្រី​Alison Burrow​ ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​លោក​ស្រី​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​អូស្ត្រា​លី​ក៏​ដូច​ជា​តំណាង​ឲ្យ​រដ្ឋាភិ​បាល​អូស្រ្តាលី​ សូម​សម្ដែង​ការ​គាំ​ទ្រ​និង​​ជំរុញ​​​ព្រម​​ទាំង​​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិ​យោគ​ទំាង​អស់​ដែល​បាន​សហ​ការ​គ្នា​បាន​យ៉ាង​ល្អ​បង្កើត​បាន​នូវ​ក្រុម​ហ៊ុន​នេះ​ឡើង​​ហើយ​នេះ​ជា​ទី​កន្លែង​មួយ​ដែល​បង្កើត​ឲ្យ​មាន​ផលិត​ផល​ប្រើ​ប្រាស់​ថា​មពល​ព្រះ​អាទិត្យ​ហើយ​ក៏​ជា​សកម្ម​ភាព​មួយ​ដែល​យើង​កំពុង​នំា​គ្នា​ចូល​រួម​ជួយ​គ្នា​ក្នុង​ការ​​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ផង​ដែរ​ ៕