ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ចេះ​តែ​ឆ្ងល់​…​ដល់​ទៅ​មើល​ទើប​ដឹង​តាំងពី​ពេល​ណា​មក

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​លួ​ចត​ទឹក​ពី​ផ្ទះ​គេ មក​ផ្គត់ផ្គង់​ផ្ទះ​ខ្លួនឯង ហើយ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្តឹង​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន ។ លោក​វរសេនីយ៍ មាន សំណាង…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​លួ​ចត​ទឹក​ពី​ផ្ទះ​គេ មក​ផ្គត់ផ្គង់​ផ្ទះ​ខ្លួនឯង ហើយ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្តឹង​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន ។ លោក​វរសេនីយ៍ មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​បញ្ជាក់​ថា​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​នគរបាល​យើង​ឃាត់ខ្លួន​ដោយ​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួ​ចត​ទឹក​គេ​យក​មក​ប្រើប្រាស់​ពិតមែន តាំងពី​ថ្ងៃ​ទី​២១ អស់​រយៈពេល​បី​ថ្ងៃ​ហើយ បើ​គិត​ជា​ទឹក គឺ​០២​សា​ទែន​ហើយ ។ តែ​ម្ចាស់​រង​គ្រោះ​បាន​និយាយ​ថា គីឡូ​ទឹក​របស់​គាត់​គិតលុយ​ចេះ​តែ​កើន​ខុស​ពី​ធម្មតា​ជិត​០១​ខែ​ហើយ ។ ជន សង្ស័យ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ នៅ​រសៀល​នេះ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​២១ សីហា​នេះ វេលា​ម៉ោង​១២​និង​០០​នាទី នៅ​ចំណុច​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជន​រង​គ្រោះ​ឈ្មោះ បៀ​វ គី​ម​លី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ លន់ សំ​អូន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ សញ្ជាតិ​ខ្មែរ​មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។

នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ចេះ​តែ​ឆ្ងល់​ឌី​ស​សង់​ទ័​រ ឧស្សាហ៍​លោត និង​ឆេះ​ម៉ូ​ទ័​រញឹក​ញាប់ ទើប​មក​ដល់​ថ្ងៃ​ទី​២២ សីហា​នេះ​ជន​រង​គ្រោះ​បាន​ប្រើ​ជាង​ឈ្មោះ ហឿ​ន រុន ចុះ​ទៅ​ត្រួតពិនិត្យ ទើប​រក​ឃើញ​កន្លែង​សង្ស័យ​លួ​ចត​ប្រព័ន្ធ​ទឹក ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​លួ​ចត​ប្រព័ន្ធ​ទឹក ដើម្បី​យក​មក​ផ្គត់ផ្គង់​ផ្ទះ​ជួល​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២១ សីហា​នេះ វេលា​ម៉ោង​១២​និង​០០​នាទី ។ ចំពោះ​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ