ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជនបឹងកក់, សិទ្ធិមនុស្ស និង​សហជីពកម្មករ ​​នាំគ្នា​ដង្ហែក្បួន​​ទៅ​តុលាការ​កំពូល​ ទាមទារ​ដោះលែង​​មនុស្ស​២១​​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សកម្ម​ជន​បឹងកក់ សកម្ម​ជនសិទ្ធិមនុស្ស និងសហជីពកម្មករ​​ប្រមាណ​៦០នាក់​​ដោយនៅដៃម្នាក់​ៗ​មាន​​​​កាន់​ផ្កា​ឈូក ស្លាក​ពាក្យ​បដា និងស្លៀក​​ពាក់​សចង.ក្បិន​ បាននាំ​គ្នា​​ដង្ហែ​ក្បួន​​ទៅ​តុលាការ​កំពូល កាលពី​វេលាម៉ោង​៨ព្រឹក​ថ្ងៃទី​៣ មីនា ២០១៤ នេះ ដើម្បី​​រៀបចំពិធី​​ជូនពរ​ដល់​​មន្ត្រី​ស្មោះ​ត្រង់​ ហើយ​បាន​សម្តែង​ជា​តួ​លោក​តា​ដំបង​ដែក​ ដើម្បី​​ដាក់​ទណ្ឌ​កម្ម​ដល់មន្ត្រី​ដែលចិត្ត​អាក្រក់ផង

រាជធានីភ្នំពេញ​ ៖ សកម្ម​ជន​បឹងកក់ សកម្ម​ជនសិទ្ធិមនុស្ស និងសហជីពកម្មករ​​ប្រមាណ​៦០នាក់​​ដោយនៅដៃម្នាក់​ៗ​មាន​​​​កាន់​ផ្កា​ឈូក ស្លាក​ពាក្យ​បដា និងស្លៀក​​ពាក់​សចងក្បិន​ បាននាំ​គ្នា​​ដង្ហែ​ក្បួន​​ទៅ​តុលាការ​កំពូល កាលពី​វេលាម៉ោង​៨ព្រឹក​ថ្ងៃទី​៣ មីនា ២០១៤ នេះ ដើម្បី​​រៀបចំពិធី​​ជូនពរ​ដល់​​មន្ត្រី​ស្មោះ​ត្រង់​ ហើយ​បាន​សម្តែង​ជា​តួ​លោក​តា​ដំបង​ដែក​ ដើម្បី​​ដាក់​ទណ្ឌ​កម្ម​ដល់មន្ត្រី​ដែលចិត្ត​អាក្រក់ផង​ដែរ  ។

ប្រភពបានឱ្យ​ដឹងថា ទោះបីជាបែប​ណា ការ​ដង្ហែ​នេះត្រូវបាន​សមត្ថ​កិច្ច​ចម្រុះ​​រា​រាំង​​​​នៅ​ចំណុច​ផ្លូវ​លេខ​១៧៨​កែង​ស៊ីសុវត្ថិ​ ក្នុងសង្កាត់​ជ័យជំនះ ខណ្ឌដូន​ពេញ​ ដើម្បី​កុំ​ឱ្យ​មាន​បាតុភាព​កើតឡើង តែក្នុងហេតុការណ៍នោះ ត្រូវ​​​បាន​​​ប្រទាញ​ប្រទង់គ្នា​​ ដោយ​ក្រុម​​សមត្ថ​កិច្ច​ខណ្ឌដូនពេញ​ចង់​ដក​ហូត​​ក្បាល​មីក្រូ​​ពី​​ក្រុម​ទាំង​នោះ ។

ប្រភពបាន​បន្ត​ថា ការ​ដែ​ល​ក្រុម​សកម្ម​ជន​​ធ្វើបែបនេះ​ គឺ​ដោយ​សារ​គាត់​ចង់​ឱ្យ​មាន​ការ​ដោះលែង​​មនុស្ស​ចំនួន​២១​នាក់​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារត្រពាំង​ថ្លុង ខេត្តកំពង់ចាម ។ ហើយ​នៅរសៀល​ថ្ងៃដដែលនេះផងដែរ គេ​ឃើញ​ខាងតំណាង​សហគមន៍​បាន​​ចូល​ទៅ​សាលា​ខណ្ឌដូនពេញ ដើម្បី​ដោះស្រាយ​យក​ក្បាល​មីក្រូត្រឡប់​មកវិញ ។​