ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើងកំពុងត្របាក់ឆេះខ្លាំង​ក្នុង​សង្កាត់​​បឹង​ទំពុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេ​ចក្តីរាយការណ៍បឋមឱ្យដឹងថា ខណៈនេះកំពុងមាន​អគ្គិភ័យឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ ដោយផ្សែងខ្មៅហុយឡើងខ្មួលខ្មាញ់ ស្ថិតលើ​ផ្លូវលំមួយ​កន្លែង ​​ក្នុងភូមិចម្រើនផល សង្កាត់បឹងទំពុន​ ដោយគេ​មិន​ទាន់​ដ​ឹង​ពី​មូល​ហេតុទេ ហើយក៏កំពុងមានកអន្តរាគមន៍ពី​សមត្ថកិច្ច…

រាជធានីភ្នំពេញ ៖ សេ​ចក្តីរាយការណ៍បឋមឱ្យដឹងថា ខណៈនេះកំពុងមាន​អគ្គិភ័យឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ ដោយផ្សែងខ្មៅហុយឡើងខ្មួលខ្មាញ់ ស្ថិតលើ​ផ្លូវលំមួយ​កន្លែង ​​ក្នុងភូមិចម្រើនផល សង្កាត់បឹងទំពុន​ ដោយគេ​មិន​ទាន់​ដ​ឹង​ពី​មូល​ហេតុទេ ហើយក៏កំពុងមានកអន្តរាគមន៍ពី​សមត្ថកិច្ច និង​រថយន្តពន្លត់​អគ្គិភ័យ​ជា​ច្រើនគ្រឿង​ផងដែរ នា​រសៀលថ្ងៃទី​២៣ សីហា នេះ ​។ ប្រភពបន្តទៀតថា អគ្គិភ័យឆេះ​ចេញពីក្នុង​រោង​ចក្រ​ផលិតពូក​មួយ​កន្លែង​។

គិតមកទល់ម៉ោង១ និង៤៥នាទីរសៀល​ថ្ងៃដដែល ចរន្តអគ្គិសនី​ក្នុងតំបន់​ពាក់ព័ន្ធខាងលើទាំងអស់​ ត្រូវបាន​ផ្តាច់​​​ជាបណ្តោះអាសន្ន ដើម្បីការពារ​សុវត្ថិភាព​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ