ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចេញពី​ផឹកស៊ី ទាស់សម្តីគ្នា បើក​រថយន្ត​ដេញបុកម៉ូតូអស់​៥គ្រឿង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្តកាមរីបាឡែនចេញ​ពីផឹកស៊ី​បាន​បើក​ដេញបុកម៉ូតូ​​ស្គូពី​កូនទាមួយគ្រឿង ​រួចក៏​ជ្រុល​ទៅចូលផ្ទះលក់មីឆា​​និង​បុក​រះម៉ូតូ៤គ្រឿងទៀត បណ្តាលឱ្យ​រងរបួសធ្ងន់២​នាក់ ស្រាល៣​នាក់ កាលពីវេលាម៉ោង១២ ​និង0៥នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ មីនា ២០១៤ ​ស្ថិត​នៅ​ចំណុចផ្លូវ​លេខ២៨៩ កែង៦១៤ ​ទល់មុខ​ផ្សារទួល​គោក ក្នុង​ភូមិ១៦ សង្កាត់បឹង​កក់ទី២ ខណ្ឌទួលគោក ។

ប្រភព​បានឲ្យដឹងថា មុនពេលកើតហេតុ យុវជន២ក្រុមបាន​ចូលទៅផឹកស៊ីនៅហាង​បុប្ជារីករាយ ដែលទីតាំងនៅ​ខណ្ឌទួលគោក ខណៈ​ពេលផឹកស៊ីបានដឺឌងដាក់គ្នា​ លុះពេលចេញត្រឡប់ទៅផ្ទះវិញ ត្រូវបានមួយក្រុមជិះរថយន្ត​កាមរីបា​ឡែន ពណ៌ទឹកប្រាក់ អត់​ស្លាកលេខ បើកបរតាមផ្លូវ​លេខ២៨៩  ពីជើងទៅ​ត្បូង ជិះដេញតាមបុកយុវជន​២នាក់ ជិះម៉ូតូស្គូពី​កូនទា ពណ៌ទឹកសមុទ្រលាយស អត់​ស្លាកលេខ បណ្តាលឲ្យដួលរងរបួសធ្ងន់២នាក់ ហើយ​រថយន្តរេចង្កូតទៅបុកចូលហាងលក់មីឆា ​និងបុករះអស់ម៉ូតូ៤គ្រឿង ទៀត ធ្វើឱ្យរងរបួសកូនម្ចាស់ហាង និងបុគ្គលិក៣នាក់ទៀតរង​របួសស្រាល ។

​បន្ទាប់ពីកើតហេតុ អ្នក​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹកយកទៅ​ព្យា​បាល​នៅគ្លីនិក​ឯកជន​ ចំណែក​រថយន្ត​បង្ក និងម៉ូតូ​ដែល​រង​ការ​ខូចខាត​ទាំង៥គ្រឿង ត្រូវសមត្ថកិច្ច​យកទៅរក្សា​ទុក​នៅការិយាល័យ​នគរបាល​ក្រុង​ ដើម្បីរង់ចាំការដោះស្រាយ​។​

​​