ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រែក​ស្រែក​យំ​ពេញ​លើ​ផ្លូវ…​ករណី​ឡាន​ធំបុកម៉ូតូឌុបគ្នា​៥​នាក់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង និង​២នាក់​​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ និង​ម៉ូតូ កើតឡើង​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ សីហា នេះ ស្ថិត​ត្រង់​លើ​ផ្លូវ​ឯករាជ្យ…

ខេត្ត​ព្រះ​សីហ​នុ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង និង​២នាក់​​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ និង​ម៉ូតូ កើតឡើង​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ សីហា នេះ ស្ថិត​ត្រង់​លើ​ផ្លូវ​ឯករាជ្យ ចំណុច​ផ្កាឈូក​វិមាន​ឯក​រា​ជ្ ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុង​ព្រះ
សីហ​នុ ដោយ​គេ​ដឹង​ថា បង្ក​ឡើង​ដោយ​ភាគី​ខាង​រថយន្ត ហើយ​អ្នកបើកបរ​បាន​ដាក់​មេ​ប្រូច​រត់​បាត់​ស្រមោល ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលមនុស្សមកចោមរោមមើល ហើយពិសេសនោះ អ្វីដែលកាន់​តែ​​ក្តុកក្ឌួល ​គឺសាច់ញាតិ​ជនរងគ្រោះស្រែកយំឡើងទ្រហឹង នៅពេល​បាត់បង់​ជីវិត​គ្រួសារ​របស់គាត់​។

សេចក្តីរាយការណ៍បន្តថា រថយន្តធុន​ធំខាងលើ ​​ម៉ាក​ហ៊ីយ៉ាន់ដាយ ​​ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​3A-2331 អ្នក​បើកបរមិន​ស្គាល់​អត្តសញ្ញាណ ​តែរថយន្តត្រូវគេដឹង​ជា​កម្មសិទ្ធិរបស់​​ក្រុមហ៊ុន រាជសីហ៍ ឡូ​ជី​ស្ទីក ។ ដោយ​ឡែកភាគីខាងម៉ូតូ​ម៉ាកវ៉េវ គ្មាន​ផ្លា​ក​លេខ​ជិះ​គ្នា​​៥​នាក់ (​សុទ្ធតែ​ក្មេង​) ។ ក្នុង​នោះ​ មាន​ស្រី​​​ម្នាក់​ជា​
ឌុប ​។

ប្រភពបន្តថា ​បច្ចុប្បន្ន អ្នករងរបួស​ត្រូវបានដឹក​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។ ​(សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ