ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​បា.ញ់​សាក​មី​ស៊ីល​បាលី​ស្ទីក​2​គ្រាប់​ទៀត​

11 ឆ្នាំ មុន

អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋា​ភិបាល​កូរ៉េ​ខាង​ត្បូង​ គូស​បញ្ជាក់​ កាល​ពី​ថ្ងៃ​ទី​៣​ មីនា​ ថា ប្រទេស​​កូរ៉េ​ខាង​ជើង​ជា​ថ្មី​ម្តង​ទៀត​បាន​បា.ញ់​សាក​មីសីុល​បា​លី​ស្ទីក​ ដែល​បា.ញ់​បាន​ចម្ងាយ​ជាង​៥០០​គ.ម​ ចំនួន​២​គ្រាប់​ទៅ​កាន់​សមុទ្រ​ខាង​កើត​ ។យោង​តាម​មន្ត្រី​រូប​នោះ​ថា កូរ៉េ​ខាង​ជើង​បាន​បា.ញ់​មី​សីុល​បាលី​ស្ទីក​២​គ្រាប់​ នៅ​វ៉ុនសា​ន និង​នៅ​អាន​ប៊ី​យ៉ុង​ ខេត្ត​កាង​វ៉ុន​ ។

អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋា​ភិបាល​កូរ៉េ​ខាង​ត្បូង​ គូស​បញ្ជាក់​ កាល​ពី​ថ្ងៃ​ទី​៣​ មីនា​ ថា ប្រទេស​​កូរ៉េ​ខាង​ជើង​ជា​ថ្មី​ម្តង​ទៀត​បាន​បាញ់​សាក​មីសីុល​បា​លី​ស្ទីក​ ដែល​បាញ់​បាន​ចម្ងាយ​ជាង​៥០០​គ.ម​ ចំនួន​២​គ្រាប់​ទៅ​កាន់​សមុទ្រ​ខាង​កើត​ ។យោង​តាម​មន្ត្រី​រូប​នោះ​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​មី​សីុល​បាលី​ស្ទីក​២​គ្រាប់​ នៅ​វ៉ុនសា​ន និង​នៅ​អាន​ប៊ី​យ៉ុង​ ខេត្ត​កាង​វ៉ុន​ ។

យោង​តាម​ការ​វិភាគ​មួយ​ថា​ មី​សីុល​ទាំង​នោះ​អាច​បាញ់​បាន​ចម្ងាយ​ជាង​៥០០​ គ.ម ។​អាជ្ញា​ធរ​យោ​ធា​កូរ៉េ​ខាង​ត្បូង​យល់​ថា មីសីុល​ទាំង​នោះ​ជា​មី​សីុល​ប្រភេទ​ SCUD-C ។ កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ​ កន្លង​មក​នេះ​ បាន​បាញ់​សាក​មីសីុល​បាលី​ស្ទីក​ធុន SCUD ចំនួន​៤​គ្រាប់​ដែល​មីសីុល​ទាំង​នោះ​អាច​ហោះ​ហើរ​ក្នុង​កម្ពស់​ពី​៦០​ទៅ​៧០​គ.ម និង​អាច​បាញ់​បាន​ចម្ងាយ​២២០​គ.ម ។
ពេល​មាន​សម​យុទ្ធ​យោ​ធា​រួច​ កូរ៉េ​ខាង​ត្បូង​និង​សហ​រដ្ឋ​អាមេ​រិក​ KEY RESSOLVE ការ​បាញ់​មីសីុល​បា​លី​ស្ទីក​ជា​លើក​ទី​២​នេះ​របស់​កូរ៉េ​ខាង​ជើង​គឺ​សំដៅ​បង្ក​ភាព​តាន​តឹង​មួយ​ចំនួន​រវាង​កូរ៉េ​ទាំង​២ ។

ប្រឈម​មុខ​នឹង​ការ​បាញ់​មីសីុល​របស់​កូរ៉េ​ខាង​ជើង​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ លោក​ KIM MIN SEOK ទាម​ទារ​ឱ្យ​ក្រុង​ព្យុង​យា៉ង​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​បង្ក​ហេតុ​ ។ ប្រទេស​កូរ៉េ​ខាង​ជើង​មាន​មី​សីុល​​ប្រភេទ​ SCUD-C ដែល​បាញ់​បាន​ចម្ងាយ​ជាង​៥០០​គ.ម និង​មី​សីុល​ SCUD-B អាច​បាញ់​បាន​ចម្ងាយ​ជាង​៣០០​គ.ម ចំនួន​៧០០​គ្រាប់​ ។ ក្រុង​ព្យុង​យា៉ង​នា​ពេល​ថ្មី​ៗ​នេះ​ បាន​ដាក់​ពង្រាយ​មីសីុល​ធុន​ SCUD-ER កែ​លម្អ​ពី​មី​សីុល​ SCUD-D ដែល​អាច​បាញ់​បាន​ចម្ងាយ​ជាង​៧០០​គ.ម ៕