ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​វាយ​ប្រហារ​ថ្មីៗ​របស់​ក្រុម​បូកូហារ៉ាម​នៅ​នីហ្សេរីយ៉ា​ស្លា.ប់​85នាក់​

11 ឆ្នាំ មុន

សាក្សី​ទាំង​ឡាយ​និង​អាជ្ញាធរ​រាយការណ៍​ថា​ រលក​នៃ​ការ​វាយ​ប្រហារ​ថ្មី​របស់​ពួក​អ៊ិស្លាម​និយម​រ៉ាឌីកាល់​នៃ​ក្រុម​បូកូហារ៉ាម​ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាង​តិច​៨៥​នាក់​ កាល​ពី​ចុង​សប្ដាហ៍​កន​្លង​មក​នេះ​ នៅ​ភាគ​ឦសាន​ នីហ្សេ​រីយ៉ា​ ។​ យោង​តាម​ប្រភព​ទាំង​នោះ​ថា​ មនុស្ស​៤៦​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​វាយ​ប្រហារ​ភរវកម្ម​២​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១​ មីនា​ នៅ​ក្រុង​ម៉ាអីុឌូ​ហ្គូរី​ ចំណែក​នៅ​កន្លែង​មួយ​

សាក្សី​ទាំង​ឡាយ​និង​អាជ្ញាធរ​រាយការណ៍​ថា​ រលក​នៃ​ការ​វាយ​ប្រហារ​ថ្មី​របស់​ពួក​អ៊ិស្លាម​និយម​រ៉ាឌីកាល់​នៃ​ក្រុម​បូកូហារ៉ាម​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៨៥​នាក់​ កាល​ពី​ចុង​សប្ដាហ៍​កន​្លង​មក​នេះ​ នៅ​ភាគ​ឦសាន​ នីហ្សេ​រីយ៉ា​ ។​ យោង​តាម​ប្រភព​ទាំង​នោះ​ថា​ មនុស្ស​៤៦​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ភរវកម្ម​២​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១​ មីនា​ នៅ​ក្រុង​ម៉ាអីុឌូ​ហ្គូរី​ ចំណែក​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​នោះ​ ជន​ប្រដាប់​អាវុធ​​ជា​ច្រើន​សិប​នាក់​បាញ់សម្លាប់​ប្រជា​ជន​ភូមិ​មួយ​ចំនួន​៣៩​នាក់​ ។​

ការ​គ្មាន​សមត្ថភាព​របស់​កងទ័ព​នីហ្សេរីយ៉ា​ ក្នុង​កិច្ច​ការពារ​ជន​ស៊ីវិល​ ញ៉ាំង​ឱ្យ​ប្រជា​ជន​ផ្ទុះ​កំហឹង​នៅ​ភាគឦសាន​​នីហ្សេរីយ៉ា​ជា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ​ ដោយ​សារ​ការ​បះបោរ​របស់​ក្រុម​បូកូហារ៉ាម​ ។​ ការ​វាយ​លុក​មួយ​ចេញ​បញ្ជា​កាល​ពី​ខែ​ឧសភា​ កន្លង​មក​នេះ​ដោយ​ប្រធានាធិបតី​លោក​ GOODLUCK JONATHAN ពុំ​អាច​កម្ទេច​ពួក​បះបោរ​បាន​ឡើយ​ ផ្ទុយ​ទៅ​វិញ​នាំ​ឱ្យ​មាន​ការ​សង​សឹក​ប្រឆាំង​បណ្ដា​ជន​ស៊ីវិល​ ៕​