ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ទិញ​កីឡាករ​មាន់​ខ្នាយ​មាស​មក​ជំនួស Romelu Lukaku

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​ឮ​ល្វើយ​ៗ​ថា ព្រម​ទិញ​កីឡាករ Llorente…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​ឮ​ល្វើយ​ៗ​ថា ព្រម​ទិញ​កីឡាករ Llorente ដែល​បាន​ដើរ​ចេញពី​ក្លិប Tottenham កាលពី​ចុងរដូវ​កាល​មុន មក​ជំនួស​កីឡាករ Lukaku ។

កីឡាករ​អេ​ស្ប៉ា​ញ Llorente បាន​ដើរ​ចេញពី​ក្លិប Spurs ក្រោយ​ពី​កុងត្រា​របស់​ខ្លួន​ផុតកំណត់​។ នៅ​ពេល​នេះ សារព័ត៌មាន Gazzetta dello Sport បាន​ចុះ​ផ្សាយ​ថា កីឡាករ​អាយុ​៣៤​ឆ្នាំ​រូប​នេះ យល់ព្រម​នឹង​កុងត្រា​រយៈពេល​២​ឆ្នាំ​ជាមួយនឹង​ក្លិប​របស់​លោក Ole Gunnar Solskjaer​។

ក្លិប​បិសាច​ក្រហម​មិន​អាច​រក​អ្នក​ជំនួស​កន្លែង​របស់ Romelu Lukaku បាន ក្រោយ​ពី​កីឡាករ​រូប​នេះ​ទៅ​លេង​នៅ Inter Milan ក្នុង​តម្លៃ​៧៤​លាន​ផោន​។ ទោះបីជា​គេ​ចង់បាន​កីឡាករ Paulo Dybala និង Mario Mandzukic ក៏​ដោយ មក​ដល់​ពេល​នេះ​គេ​មិន​បាន​ធ្វើ​អ្វី​ជា​ផ្លូវការ​នៅឡើយ​ទេ ក្រៅពី​ទៅ​យក​កីឡាករ Llorente​។

គេ​មិន​ទាន់​លឺ​ព័ត៌មាន​ផ្លូវការ​នៅឡើយ​ទេ ស្តី​ពី​ការ​ទិញ​យក​កីឡាករ Llorente មក​លេង​នៅ​ក្លិប​បិសាច​ក្រហម​។ យើង​មាន​តែ​ចាំ​មើល​ទាំងអស់​គ្នា ថា​ពាក្យ​ច​ចាម​អារាម​អាច​ក្លាយទៅជា​ការ​ពិត​ដែរ​ឬទេ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ