ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​ផ្តល់​សំណាង​ដល់​ម្ចាស់​ដោយ​កាយ​ដី​ប្រទះ​ឃើញ​កាក់​មាស​បុរាណ​ដែល​មាន​តម្លៃ​ជាង​10​លាន​ដុល្លារ​អាមេ​រិក​

11 ឆ្នាំ មុន

ឆ្កែ​មួយ​ក្បាល​ផ្តល់​លាភ​សំណាង​ធំ​ដល់​ម្ចាស់​ ធ្វើ​ឱ្យ​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ គឺ​ខណៈ​ពេល​កំពុង​ដើរ​លេង​កម្សាន្ត​ ស្រាប់​តែ​វា​កាយ​ដី​ប៉ះ​កំណប់​មាស​បុរាណ​ ។ មាស​នោះ​ជា​កាក់​ស្ថិត​ក្នុង​កំប៉ុង​ដែល​គេ​កប់​ទុក​ក្នុង​ដី​មាន​​តម្លៃ​ជាង​១០​លាន​ដុល្លារ ។​

សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ គ្រួសារ​មួយ​នៅ​ទី​ជនបទ​ក្នុងរដ្ឋ​កាលី​ហ្វ៊័រ​នីញ៉ា​ សហរដ្ឋ​អាមេរិក​ បាន​ប្រទះ​ឃើញ​កាក់​បុរាណ​កាល​ពី​ខែ​មេសា​ ២០១៣​ ខណៈ​ពេល​ពួក​គេ​នាំ​ឆ្កែ​ដើរ​កម្សាន្ត​ក្នុង​ឧទ្យាន​ខាង​ក្រោយ​ផ្ទះ​ ។ ឆ្កែ​នោះ​​កកាយ​ដី​នៅ​ក្រោម​ដើម​ឈើ​មួយ​ ហើយ​លេច​ចេញ​កំប៉ុង​ចាស់​ដុះ​ស្នឹម​ចំនួន​៨​ ដោយ​ក្នុង​នោះ​មាន​កាក់​មាស​បុរាណ​ចំនួន​១.៤២៧​កាក់​ ។​

លោក​ដេវីដ ហ្វល​ អ្នក​ជំនាញ​ខាង​វាយ​តម្លៃ​គុណ​ភាព​កាក់​បុរាណ​បាន​ប៉ាន់ប្រមាណ​ថា​ កាក់​ដែល​ក្រុមគ្រួសារ​នោះ​ប្រទះ​ឃើញ​ផលិត​​ក្នុង​អំឡុង​ឆ្នាំ​១៨៤៧-​១៨៩៤ មាន​សភាព​ល្អ​ស្អាត​ និង​មិន​ធ្លាប់​រំកិលចេញ​ពី​ចំណុច​​កប់​ដំបូង​ទេ ។​ កាក់​ទាំង​នោះ​លោក​ហូល​ បញ្ជាក់​ថា​ អាច​មាន​តម្លៃ​សរុប​ជាង​១០​លាន​ដុល្លារ​ ៕​