ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​លី​បង់​រៀន​នៅ​អូស្ត្រា​លី​ជាប់​ឃុំ​ ព្រោះ​រៀប​ការ​ជាមួយ​​ក្មេង​ស្រី​វ័យ​12​ឆ្នាំ​

11 ឆ្នាំ មុន

ប៉ូលិស​អូ​ស្ត្រា​លី​បាន​ចាប់​ខ្លួន​អាចារ្យ​​អ៊ិ​ស្លាម​ម្នាក់​ ពី​បទ​រៀប​ចំ​ពិធី​រៀប​ការ​ខុស​ច្បាប់​រវាង​យុវ​ជន​អាយុ​២៦​ឆ្នាំ ជន​ជាតិ​លីបង់ ជាមួយ​​​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ។ សារ​ព័ត៌​មាន​បរទេស​បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​ការ​គូស​បញ្ជាក់​របស់​ប៉ូលិស​ថា អាចារ្យ​ជន​ជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​នោះ​ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​នៅ​ក្រុង​ស៊ីដ​នី​​នា​ពេល​ថ្មី​ៗ​កន្លង​មក ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ អាចារ្យ​រូប​នោះ​ បាន​ទទួល​ការ​ធានា​ឱ្យ​

ប៉ូលិស​អូ​ស្ត្រា​លី​បាន​ចាប់​ខ្លួន​អាចារ្យ​​អ៊ិ​ស្លាម​ម្នាក់​ ពី​បទ​រៀប​ចំ​ពិធី​រៀប​ការ​ខុស​ច្បាប់​រវាង​យុវ​ជន​អាយុ​២៦​ឆ្នាំ ជន​ជាតិ​លីបង់ ជាមួយ​​​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ។   សារ​ព័ត៌​មាន​បរទេស​បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​ការ​គូស​បញ្ជាក់​របស់​ប៉ូលិស​ថា អាចារ្យ​ជន​ជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​នោះ​ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​នៅ​ក្រុង​ស៊ីដ​នី​​នា​ពេល​ថ្មី​ៗ​កន្លង​មក ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ អាចារ្យ​រូប​នោះ​ បាន​ទទួល​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ ដោយ​ស្ថិត​ក្នុង​​លក្ខ​ខណ្ឌ​ត្រូវ​ឡើង​​តុលា​ការ​នៅ​ថ្ងៃ​ទី​២​ មេសា។

ប៉ូលិស​បង្ហើប​ឱ្យ​ដឹង​ថា ចំពោះ​យុវ​ជន​ដែល​រៀប​ការ​ជាមួយ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​នោះ​ ជា​ជន​ជាតិ​លី​បង់​កាន់​ទិដ្ឋា​ការ​ជា​និស្សិត​នៅ​អូស្ត្រាលី​ ។ គេ​បាន​ជួប​ក្មេង​ស្រី​ជា​គូ​ស្នេហ៍​នៅ​ខណ្ឌ​ហាន់​ទ័រ​ ភាគ​ខាង​ជើង​ក្រុង​សីុដ​នី​ កាល​ពី​ឆ្នាំ​២០១៣​ និង​មាន​សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ​ជាមួយ​នាង ។ លើស​ពី​នេះ​ ពួក​គេ​បាន​រៀប​ការ​តាម​សាសនា​អ៊ិស្លាម​ កាល​ពី​ថ្ងៃ​ទី​១២​ មករា ២០១៤ ។ ទោះ​បី​ជា​ការ​រៀប​ការ​ជាមួយ​កុមារ​ជា​ទំនៀម​ទំលាប់​ដែល​បាន​ប្រតិ​បត្តិ​នៅ​តំបន់​ភូមិ​ភាគ​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ក៏​ដោយ​ ប៉ុន្តែ​នៅ​អូ​ស្ត្រា​លី​ អ្នក​រៀប​ការ​ត្រូវ​​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ​ ។

យុវ​ជន​លី​បង់​រូប​នោះ​ រង​ការ​ចោទ​ប្រកាន់​ថា មាន​សម្ព័ន្ធ​ផ្លូវ​ភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​ពី​១០​ទៅ​១៤​ឆ្នាំ ចំនួន​២៥​នាក់ និង​ត្រូវ​ប៉ូលិស​ឃុំ​ខ្លួន​ ។ ប៉ូលិស​នៅ​មិន​ទាន់​ចោទ​ប្រកាន់​អាណា​ព្យាបាល​របស់​​ក្មេង​ស្រី​ដែល​រៀប​ការ​នោះ​នៅ​ឡើយ​ និង​កំពុង​ស្ថិត​​ក្រោម​ការ​ស៊ើប​អង្កេត​ ។

ដោយ​ឡែក​តាម​ប្រព័ន្ធ​វេប​សាយ​ដេ​លី​តេ​ឡេ​ក្រាហ្វ​ បាន​ផ្សាយ​ថា ឪពុក​របស់​ក្មេង​ស្រី​ដែល​ប្តូរ​ទៅ​កាន់​សាសនា​អ៊ិ​ស្លាម​និយាយ​ថា​ ខ្លួន​មិន​ពេញ​ចិត្ត​ឱ្យ​កូន​ស្រី​រៀប​ការ​ទេ​ ប៉ុន្តែ​ត្រូវ​បង្ខំ​ចិត្ត​អនុញ្ញាត​ឱ្យ​អាចារ្យ​រៀប​ចំ​ពិធី​នោះ​នៅ​ឯ​​ផ្ទះ​របស់​ខ្លួន​ក្នុង​ខណ្ឌ​ហាន់​ទ័រ​ កាល​ពី​ខែ​មករា ព្រោះ​បារម្ភ​ខ្លាច​កូន​ពិបាក​ចិត្ត​ បើ​មិន​បាន​រស់​នៅ​ជាមួយគូ​ស្នេហ៍​ ៕