ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ធីប​អា​មេ​រិ​ក​ចោល​ដូច​ហា​យ​ប៊ិ​ច បើ​មិន​ព្រម​ធ្វើ​រឿង​១​នេះ​ទេ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​ថ្លែង​កាលពី​ថ្ងៃ​ទី​២២ ​សីហា​ ថាខ្លួន​ពុំ​ចាប់អារម្មណ៍​ឡើយ​ចំពោះ​ការ​ចរចា​ជា​ថ្មី ស្ដី​ពី​ការរំសាយ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក បើ​ដរាបណា​ក្រុង​វ៉ា​ស៊ីន​តោន​ពុំ​ព្រម​បញ្ចប់​សកម្មភាព​យោធា​ប្រទូស្ត​រ៉ា​យ​ទេ​នោះ ​។ សេចក្ដីថ្លែងការណ៍​នេះ​ធ្វើ​ឡើង​ខណៈ​បេសកជន​ពិសេស​អា​មេ​រិ​កមក​បំពេញ​ទស្សនកិច្ច​មួយ នៅ​ទីក្រុង​សេ​អ៊ូ​ល​ក្នុង​គោលបំណង​ភ្ជាប់​ឡើង​វិញ​ការ​ចរចា​…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​ថ្លែង​កាលពី​ថ្ងៃ​ទី​២២ ​សីហា​ ថាខ្លួន​ពុំ​ចាប់អារម្មណ៍​ឡើយ​ចំពោះ​ការ​ចរចា​ជា​ថ្មី ស្ដី​ពី​ការរំសាយ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក បើ​ដរាបណា​ក្រុង​វ៉ា​ស៊ីន​តោន​ពុំ​ព្រម​បញ្ចប់​សកម្មភាព​យោធា​ប្រទូស្ត​រ៉ា​យ​ទេ​នោះ ​។ សេចក្ដីថ្លែងការណ៍​នេះ​ធ្វើ​ឡើង​ខណៈ​បេសកជន​ពិសេស​អា​មេ​រិ​កមក​បំពេញ​ទស្សនកិច្ច​មួយ នៅ​ទីក្រុង​សេ​អ៊ូ​ល​ក្នុង​គោលបំណង​ភ្ជាប់​ឡើង​វិញ​ការ​ចរចា​ ។

ការ​ចរចា​ទ្វេភាគី​ស្ថិត​ក្នុង​ភាព​ទ័លច្រក ចាប់តាំងពី​បរាជ័យ​នៃ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២​នៅ​ទីក្រុង​ហាណូយ កាលពី​ខែកុម្ភៈ​ រវាង​ប្រធានាធិបតី​អា​មេ​រិ​កលោក​ ដូ​ណា​ល់​ ត្រាំ​ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ គី​ម ​ជុង​អ៊ុ​ន ​មក ។ មេដឹកនាំ​ទាំង​២​បាន​ជួប​គ្នា​ជា​ថ្មី​កាលពី​ខែមិថុនា​ នៅ​ព្រំដែន​អន្តរ​កូរ៉េ ។

កូរ៉េ​ខាងជើង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះបាន​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី​ជា​ច្រើន​គ្រាប់​ដើម្បី​សម្ដែង​ពី​ការ​ប្រឆាំង​របស់​ខ្លួន ចំពោះ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ រវាង​កងទ័ព​អា​មេ​រិ​ក ​និង​កងទ័ព​កូរ៉េ​ខាងត្បូង ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ការ​រៀបចំ​ទូទៅ​មួយ​សម្រាប់​ការ​ឈ្លានពាន​ ។

បេសកជន​ពិសេស​អា​មេ​រិ​ក​សម្រាប់​កូរ៉េ​ខាងជើងលោក ​STEPHEN BIEGUN​ បាន​មក​ដល់​ក្រុង​សេ​អ៊ូ​ល​កាលពី​យប់​ថ្ងៃ​ទី​២០ ​សីហា សម្រាប់​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃមួយ ​។ ក្រោយ​ការ​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េ​ខាងត្បូង​លោក​ LEE DO HOON ​មក លោក ​STEPHEN BIEGUN​ ថ្លែង​ថា យើង​ត្រៀម​ចាប់ផ្ដើម​ពិភាក្សាចាប់ពី​ពេល​យើង​ទទួល​បាន​ព័ត៌មាន​ពី​សម​ភាគី
កូរ៉េ​ខាងជើង​ ។

ទោះបី​យ៉ាងណា​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​២២ សីហា​ហាក់​គ្មាន​សង្ឃឹម លើ​ការ​ចរចា​ឡើង​វិញ​ដោយ​បរិហារ​ការ​សាកល្បង​នា​ពេល​ថ្មី​ៗ​នេះ​របស់​អា​មេ​រិ​ក មី​ស៊ី​ល​បណ្ដែត​រយៈ​មធ្យម ​។ លោក​ក៏​លើក​ដែរ​ពី​គ្រោះថ្នាក់​នៃ​គម្រោង​របស់​ក្រុង​វ៉ា​ស៊ីន​តោន ដាក់​ពង្រាយ​បណ្ដា​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ធុន F-35​ក្ នុង​តំបន់​ដែល​អាច​នាំ​ឲ្យ​មាន​សង្គ្រាមត្រជាក់​ថ្មី​មួយ​។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ប្រការ​បែប​នោះ​ហើយ​បង្ខំ​យើង​ឲ្យ​ប្រកាន់​ជំហរ​ប្រាកដនិយម​ផ្ដោត​ថែម​ទៀត​លើ​ការ​ពង្រឹងកម្លាំង​គួរ​ឲ្យ​ជឿជាក់​របស់​យើង​។ យើង​រក្សា​ជំហរ​ដោះស្រាយ​រាល់​បញ្ហាដោយ​​សន្តិវិធី​តាម​រយៈ​ការ​ចរចា ។ ក៏​ប៉ុន្តែ​ការ​ចរចា​ជាមួយ​ការ​បង្កើន​ទ្វេ​ការ​គំរាមកំហែង​ខាងយោធា យើង​មិន​ចាប់អារម្មណ៍​ឡើយ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ