ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​ជន​ជាតិ​ចិន​ម្នាក់​អាច​សរសេរ​​​អក្សរ​ដោយ​ដៃ​ទាំង​ពីរ​ក្នុង​ពេល​​ដំណាល​គ្នា​​​

11 ឆ្នាំ មុន

ប្រភព​ពី​បរទេស​កាល​​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ក​នូវ​ភាព​ភ្ញាក់​ផ្អើល ខណៈ​មាន​នារី​ម្នាក់​​ឈ្មោះ Chen Siyuan អាយុ​២៤​ឆ្នាំ ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត Hebei នៃ​ប្រទេស​ចិន បាន​បង្ហាញ​នូវ​ទេព​កោសល្យ​ដ៏​អស្ចារ្យ​បំផុត ពោល​គឺ​នាង​​អាច​សរសេរ​ដោយ​ដៃ​ទាំង​២​របស់​នាង​ក្នុង​ពេល​ដំណាល​គ្នា​ ។ នាង Chen ប្រើ​ដៃ​ទាំង​ពីរ​របស់​នាង​សរសេរ​បាន​ពីរ​ភាសា​ក្នុង​ពេល​តែ​មួយ​ គឺ​ដៃ​ម្ខាង​សរសេរ​ជា​ភាសា​ចិន និង​ដៃ​

ប្រភព​ពី​បរទេស​កាល​​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ក​នូវ​ភាព​ភ្ញាក់​ផ្អើល ខណៈ​មាន​នារី​ម្នាក់​​ឈ្មោះ Chen Siyuan អាយុ​២៤​ឆ្នាំ ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត Hebei នៃ​ប្រទេស​ចិន បាន​បង្ហាញ​នូវ​ទេព​កោសល្យ​ដ៏​អស្ចារ្យ​បំផុត ពោល​គឺ​នាង​​អាច​សរសេរ​ដោយ​ដៃ​ទាំង​២​របស់​នាង​ក្នុង​ពេល​ដំណាល​គ្នា​ ។ នាង Chen ប្រើ​ដៃ​ទាំង​ពីរ​របស់​នាង​សរសេរ​បាន​ពីរ​ភាសា​ក្នុង​ពេល​តែ​មួយ​ គឺ​ដៃ​ម្ខាង​សរសេរ​ជា​ភាសា​ចិន និង​ដៃ​ម្ខាង​ទៀត​សរសេរ​ជា​ភាសា​អង់​គ្លេស ។

នាង Chen ត្រូវ​​បាន​គេ​ទទួល​ស្គាល់​ថា គឺ​ជា​មនុស្ស​ដំបូង​បង្អស់​ដែល​មាន​ទេព​កោសល្យ​ ពិសេស​កម្រ​រក​បាន​​ដែល​អាច​ប្រើ​ដៃ​​ទាំង​ពីរ​សរសេរ​អក្សរ​​បាន​យ៉ាង​​ស្ទាត់​ជំនាញ ហើយ​មិន​ថា ដៃ​ឆ្វេង​ ឬ​ដៃ​ស្តាំ​ទេ គឺ​នៅពេល​តែ​មួយ​នាង​អាច​សរសេរ​អក្សរ​បាន​ស្អាត និង​ត្រឹម​ត្រូវ​ជា​ទី​បំផុត ។ សកម្ម​ភាព​សរសេរ​អក្សរ​ដែល​នាង​ថត​ជា​វីដេអូ​​ដាក់​បង្ហោះ​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក​ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​​សំណាក់​មហា​ជន ។

នាង Chen បាន​និយាយ​រៀប​រាប់​ឱ្យ​ដឹង​ថា «សព្វ​ថ្ងៃ​​នាង គឺ​ជា​​អ្នក​បក​ប្រែ​ភាសា ដូច្នេះ​រវាង​ភាសា​ចិន និង​ភាសា​អង់​គ្លេស​ គឺ​នាង​អាច​ប្រើ​ប្រាស់​បាន​ល្អ​ដូចគ្នា ។ ចំពោះសកម្ម​ភាព​សរសេរ​អក្សរ​ប្រើ​ដៃ​ទាំង​ពីរ​ក្នុង​ពេល​​ដំណាល​គ្នា ហើយ​អាច​ធ្វើ​ឱ្យ​គេ​ទទួល​ស្គាល់​នូវ​ស្នាដៃ​របស់​នាង វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​នាង ។ នាង​បាន​ចាប់​ផ្តើម​រៀន​សរសេរ​ប្រើ​ដៃ​ទាំង​២​ក្នុង​ពេល​ដំណាល​គ្នា គឺតាំង​ពី​នាង​រៀន​​នៅ​វិទ្យា​ល័យ​ម៉្លេះ។

ដោយ​សារ​ពេល​នោះ​នាង​មាន​កិច្ច​ការ​​ច្រើន​​ត្រូវច​ស​រសេរ ហេតុ​នេះ​ហើយ​ទើប​នាង​សាក​ល្បង​រៀន​សរសេរ​ដៃ​​​ឆ្វេង​ម្ខាង​ទៀត មិន​យូរ​ប៉ុន្មាន​នាង​អាច​សម្រេច​ដូច​បំណង ។ នាង​អាច​ធ្វើ​កិច្ច​ការ​ដែល​គ្រូ​ដាក់​ឱ្យ​​បាន​យ៉ាង​ឆាប់​រហ័ស ហើយ​សព្វ​ថ្ងៃ​នេះ​ការ​ងារ​បក​ប្រែ​របស់នាង​អាច​ដំណើរ​​រលូន​ដោយ​ការ​ប្រើ​ដៃ​ម្ខាង​សរសេរ​​ជា​ភាសា​ចិន និង​ដៃម្ខាង​ទៀត​សរសេរ​ជា​ភាសា​អង់​គ្លេស ។ ដូច្នេះ​នាងអាច​បំពេញ​ការ​ងារ​ជូន​អតិថិ​ជន​របស់​នាង​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត» ។

នាង Chen បាន​និយាយ​បន្ថែម​ទៀត​ថា «ឥឡូវ​នេះ​នាង​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​​ចិត្ត ព្រោះ​​មាន​មនុស្ស​​ជាច្រើន​​បាន​ចាប់​អារម្មណ៍​ និង​សរសេរ​ពី​ទេព​កោសល្យ​​ដ៏​អស្ចារ្យ​​របស់​នាង ។ ជា​ពិសេស​នាង​សង្ឃឹម​ថា ការ​បង្ហាញ​នូវ​សមត្ថ​ភាព​ខុស​ប្លែក​ពី​អ្នក​ដទៃ​នេះ នឹង​អាច​ធ្វើ​ឱ្យ​នាង​បាន​គ្រង​តំណែង​នៅ​ក្នុង​កំណត់​ត្រា​ពិភព​លោក Cuinness ជាក់​ជា​មិន​ខាន​» ៕