ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខំ​ណាស់​…​សង្ស័យ​រំលោ.ភ​ហើយ​សម្លា.ប់​ក្មេង​ស្រី​ម្នាក់​នេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​កាលពី​វេលា​ម៉ោង​១៥​និង​០៥​នាទី​ថ្ងៃ​ទី​២២ ខែសីហា​នេះ នៅ​ចំណុច​ជើងភ្នំ​ចំការ​លោក លូ គឹ​ម​ឈុ​ន ស្ថិត​ក្នុងភូមិ​បត់​សិរមាន់ ឃុំ​ព្រៃ​នប់​ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​កាលពី​វេលា​ម៉ោង​១៥​និង​០៥​នាទី​ថ្ងៃ​ទី​២២ ខែសីហា​នេះ នៅ​ចំណុច​ជើងភ្នំ​ចំការ​លោក លូ គឹ​ម​ឈុ​ន ស្ថិត​ក្នុងភូមិ​បត់​សិរមាន់ ឃុំ​ព្រៃ​នប់​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​០១ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ អឿ​ន ស្រី​ណុ​ច អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​ព្រៃ​នប់​១ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ សក​សព​មាន​សភាព​ហើម រលួយ​ផ្កាប់មុខ​ទៅ​នឹង​ទឹក ។ ជន​រង​គ្រោះ​ខាងលើ​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​១៧ ខែសីហា​នេះ វេលា​ម៉ោង​១៨​និង​០០​នាទី ដោយ​ជីតា​ឈ្មោះ សៅ សៀ បាន​មក​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍ ដើម្បី​ជួយ​ស្វែងរក​លុះដល់​ថ្ងៃ​ទី​២២ ខែសីហា​នេះ វេលា​ម៉ោង​១៥​និង​០៥​នាទី​ក៏​ប្រទះ​ឃើញ​សព​ខាងលើ​តែ​ម្តង ។

ប្រភព​ពី​គ្រួសារ​ថា ក្មេង​ស្រី​រង​គ្រោះជា​រៀងរាល់ថ្ងៃ រស់នៅ​ជា​ប្រចាំ​ថ្ងៃ​ស្នាក់​នៅ​ជាមួយ​ជីតា ដោយ​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ បើ​តាម​សមត្ថកិច្ច​បង្ហើប​ថា មុន​ក្មេង​ស្រី​បាត់​ខ្លួន​មាន​ហេតុការណ៍​យ៉ាងណា​នោះ​មិន​អាច​លាក់បាំង​បាន​ឡើយ ហើយ​ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព និង​ពិនិត្យ​កន្លែង​កើតហេតុ​កម្លាំង​ជំនាញ​សន្និដ្ឋាន​បាន​កំណត់​ច្បាស់​ថា ជា​ករណី​មនុស្សឃាត​រំលោភ​សម្លាប់ ។ ពាក្យចាស់​លោក​ថា «ឈាម​ស្រែក​ស្បែក​ហៅ » ដូច្នេះ​សង្ឃឹមថា ជនល្មើស​ប្រាកដជា​នឹង​ត្រូវ​សមត្ថកិច្ច​វែកមុខ​រក​ឃើញ​យក​មក​កាត់ទោស​ជាក់​ជា​មិន​ខានឡើយ ។ ដោយ​បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​យ៉ាង​ស​សាក់​សស្រាំ​ស្រាវជ្រាវ​បន្ត​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ