ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឃាត់​ចិន​៣៦៦​នាក់​…ក៏រក​ឃើញ​​​២៧​នាក់​ដែល​​កំពុង​តាម​រក​ចាប់ខ្លួន​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ ​កាលពី​ថ្ងៃ​ទី​២១​ សីហា​ ​ សមត្ថកិច្ច​នគ​បាល​អន្តោ​ប្រវេ​ស៍បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៣៦៦​នាក់​ រក​ឃើញ​ជនជាតិ​ចិន​២៧​នាក់​ ដែល​សមត្ថកិច្​ពុង​តាម​រក​ចាប់ខ្លួន​នៅ​ក្រុង​បា​វិត​ ក្នុងទីតាំង​អគារ​គ្មាន​លេខ ​មាន​កម្ពស់​៨​ជាន់​មួយ​កន្លែង…

ខេត្តស្វាយរៀង​ ៖​ ​កាលពី​ថ្ងៃ​ទី​២១​ សីហា​ ​ សមត្ថកិច្ច​នគ​បាល​អន្តោ​ប្រវេ​ស៍បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៣៦៦​នាក់​ រក​ឃើញ​ជនជាតិ​ចិន​២៧​នាក់​ ដែល​សមត្ថកិច្​ពុង​តាម​រក​ចាប់ខ្លួន​នៅ​ក្រុង​បា​វិត​ ក្នុងទីតាំង​អគារ​គ្មាន​លេខ ​មាន​កម្ពស់​៨​ជាន់​មួយ​កន្លែង ​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។​ការ​ឃាត់ខ្លួន​ជនបរទេស​សរុប​ចំនួន​៣៦៦​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​៨២​នាក់ ​និង​វៀតណាម​១​នាក់ ​។​

ជាមួយ​គ្នា​នេះ​ សមត្ថកិច្ច​កម្ពុជា​បាន​រក​ឃើញ​មាន​បុរស​ស្ត្រីជន​ជាតិចិន​ចំនួន​២៧​នាក់ ​ដែល​ចូល​មក​ស្នាក់​នៅ​និង​ធ្វើការ​ដោយ​ពុំ​មាន​ឯកសារ​ផ្លូវច្បាប់ ​និង​មានឈ្មោះ​ក្នុង​បញ្ជី​មុខសញ្ញា​ស្វែងរក​ចាប់ខ្លួន​របស់​សមត្ថ កិច្ច​នគរបាល​ប្រទេស​ចិន​ផង​ដែរ ​។ ភ្លាម​ៗ​នោះ​ ជនជាតិ​ចិន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ស្វែងរក​ចាប់ខ្លួន ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​និង​អនុវត្ត​តាម​នីតិវិធី​ ។​ ចំណែក​ជនបរទេស​(​ចិន​)​ចំនួន​៣៣៩​នាក់ ​ដែល​មិន​មានឈ្មោះ​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ជី​របស់​សមត្ថកិច្ច​ចិន ​ក្រុម​ប្រតិបត្តិការ​ចម្រុះ​បាន​សម្រេច​ទុក​រយៈពេល​មួយ ស​ប្តា​ហ៍​ឲ្យ​អ្នក​ទទួលខុសត្រូវ​ក្រុមហ៊ុន​យក​ឯកសារ​មក​បង្ហាញ​សមត្ថកិច្ច​កម្ពុជា​ឲ្យ​ទាន់​ពេល​កំណត់​។

ក្រោយមក​ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​២៧​នាក់​ ដែល​សមត្ថកិច្ច​ចិន​តាម​រក​នោះ​មក​កាន់​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស៍​រាជធានី​ភ្នំពេញ ​កាលពី​វេលា​ម៉ោង​១២​យប់មិញ​នេះ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​។ ​ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​ មន្ត្រី​នគ​បាល​អន្តោ​ប្រវេ​សន៍ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា បើ​តាម​ព័ត៌មាន​សមត្ថកិច្ច​ទទួល​បាន​មាន​ជនជាតិ​ចិន​ប្រមាណ​ពី​៣​ម៉ឺន​ ទៅ​៤​ម៉ឺន​នាក់​ មក​ស្នាក់​នៅ​ប្រកប​​មុខរបរ​រកស៊ី​តាម​កាស៊ីណូ​ក្នុង​ក្រុង​បា​វិត​ ខេត្តស្វាយរៀង ​។​

លោក​អ៊ូ​ សា​ខឿន​ អនុប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា បើ​តាម​ព័ត៌មាន​មិន​ផ្លូវការ​គឺ​ឲ្យ​ដឹង​ថា មាន​ជនបរទេស​មក​ស្នាក់​នៅ​ប្រកប​មុខរបរ​ និង​ធ្វើការ​នៅ​តាម​ការ​ស៊ី​ណូ​នៅ​ក្រុង​បា​វិត​ប្រមាណ​៣​ម៉ឺន​ទៅ​៤​ម៉ឺន​នាក់ ​ក៏​ប៉ុន្តែ​ជាក់ស្តែង​ជនរ​បរទេស​ដែល​ជា​ជនជាតិ​ចិន​បាន​មក​ចុះបញ្ជី​សុំ​ទិដ្ឋាកា​ធ្វើ​​ការងារ​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ បាន​ចុះបញ្ជី​និង​ចេញ​ប​ណ្ណ័​ធ្វើ​សៀវភៅ​ការងារ​ជូន​បាន​ចំនួន​១២,៣៥០​នាក់ ។

​​លោក​អ៊ូ​សុ​ខឿន​បន្ត​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៩​ខែសីហា​ឆ្នាំ​២០១៩​នៅ​សាល​ប្រជុំ​របស់​ការិយាល័យ​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ លោក​ឧត្តមសេនីយ៍ទោ​ កឹង ឃ​ន​ស្នងការ​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍​ និង​ច្បាប់​ស្ដី​ពី​ការងារ​ជូន​ដល់​លោក​អគ្គនាយក ​និង​តំណាង​ក្រុមហ៊ុន​កាស៊ីណូ នៅ​ក្នុង​ក្រុង​បា​វិត​។​

​​លោក​បន្ត​ទៀត​ថា ​កិច្ចប្រជុំ​នេះ ​មាន​គោលបំណង​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​និង​ធ្វើ​របាយការណ៍​ឲ្យ​បាន​ជាក់លាក់​នូវ​ចំនួន​ជនបរទេស​ ដែល​កំពុង​ស្នាក់​នៅ​ប្រកប​មុខរបរ​និង​ធ្វើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​កាស៊ីណូ​មក​ចុះបញ្ជី​និង​ធ្វើ​សៀវភៅ​ការងារ​ឲ្យ​បាន​គ្រប់​គ្នា​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ