ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់របួសធ្ងន់ត្រង់ក្បាល​ដោយសារដួលម៉ូតូពេលចោរឆក់ទូរស័ព្ទ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បុរសម្នាក់​ត្រូវចោរឆក់​យកទូរស័ព្ទដៃម៉ាកកាឡាក់ស៊ី​ណូតធូពី​ដៃគាត់ ​បណ្តា​លឱ្យដួលម៉ូតូ​ទៅ​នឹង​ថ្នល់​បែក​ក្បាល​​របួស​ធ្ងន់ធ្ងរ ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាមៗ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​​វេលា​ម៉ោង​៤ ​និង​១០​នាទី​ទៀបភ្លឺថ្ងៃទី​៣ មីនា​​ ២០១៤ ​នេះ​។

នៅមុនពេលកើតហេតុ គេឃើញ​ជនរង​គ្រោះជិះម៉ូតូសង់៩៨​តែម្នាក់ឯង ពាក់ស្លាកលេខ​ម.4491ភព​ដោយ​ធ្វើ​ដំណើរ​ពីជើង​ទៅត្បូង​
តា​ម​បណ្តោយ​ផ្លូវ២៧១ ស្រាប់តែជិះមកដលចំណុចមុខ​សាកលវិទ្យា​ល័យមេគង្គ​កម្ពុជា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ក៏មាន​ជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាងហុងដាឌ្រីមហើយ​បានធ្វើ​សកម្មភាព​ឆក់ទូរស័ព្ទពីជនរង​គ្រោះ​បានសម្រេចធ្វើ​ឱ្យ​ម៉ូតូ​របស់​ជន​រង​​គ្រោះដួលរងរបួសធ្ងន់​ធ្ងរ ​ហើយត្រូវ​បានគេបញ្ជូនទៅ​ព្យាបាលនៅមន្ទី​រពេ​​ទ្យ រីឯក្រុមជន​សង្ស័យ​ជិះម៉ូតូគេច​ខ្លួនបាត់​ដោយ​សុវត្ថិ​ភាព។