រាជធានីភ្នំពេញ ៖ មនុស្សមួយក្រុម និងម៉ូតូជាច្រើនគ្រឿង បានរងការខូចខាតដោយសារតែគ្រោះថ្នាក់ចរាចរណ៏កើតឡើងតែមួយប៉ប្រិចភ្នែកសោះ ដែលគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងនៅវេលាម៉ោង១ និង៥នាទីយប់ឈានចូលថ្ងៃទី៣ មីនា ២០១៤ នៅតាមបណ្តោយផ្លូវ២៨៩ កែង៦១៤ មុខផ្សារទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
នៅមុនហេតុការណ៍នេះ កើតឡើងគេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្រ្តីប៉ូលិសម្នាក់បានបើករថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់ អត់ស្លាកលេខ បើកចេញពីហាងបុប្ផារីករាយ ហើយធ្វើដំណើរតាមផ្លូវ២៨៩ កែង៦១៤ មកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយយុវជន២នាក់ ជិះម៉ូតូស្គូពីកូនទាចេញពីធ្វើការរបួសធ្ងន់ធ្ងរទាំងពីរនាក់ បន្ទាប់មកអ្នកបើកបរបានបួងចង្កូតរថយន្តបម្រុងគេចក៏ជ្រុលទៅបុកហាងលក់បាយ និងមីឆាយីហោអឿង អ៊ាង បណ្តាលឱ្យខូចខាតម៉ូ៤គ្រឿង និងរបួសអ្នកលក់ផងដែរ
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់និងស្រាលត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរីឯជនដែលបើករថយន្តបង្កគ្រោះថ្នាក់ត្រូវបានសមត្ថកិច្ចនាំទៅដោះស្រាយនៅនគរបាលចរាចរណ៍ខណ្ឌទួលគោក ។
ចែករំលែកព័តមាននេះ