រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកដោយបុរសស្រវឹងស្រាជោគជាំម្នាក់បានបើកទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៩ផ្ទាំងនៅលើមហាវិថីគីម អ៊ិលស៊ុងវេលាម៉ោង៩យប់ថ្ងៃទី០២មិនា២០១៤ស្ថិតនៅក្នុងសង្កាត់ដេប៉ូ៣ខណ្ឌ័ទួលគោក។
នៅមុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y3300បើកដោយបុរសស្រវឹងស្រាម្នាក់នៅលើមហាវិថីគីម អ៊ិលស៊ុងក្នុងទិសដៅពីត្បូងទៅជើងហើយមកដល់កន្លែងកើតហេតុក៏រេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៩ផ្ទាំងហើយរថយន្តបរងការខូចខាតខាងឆ្វេងផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយពេលកើតហេតុរយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏រាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាជាក្រោយ។
ចែករំលែកព័តមាននេះ