ទោះបី​រក​ឃើញ​ថា គឺជា​ប្រពន្ធ​ដែល​អ្នក​ដាក់​ថ្នាំពុល​…​ក៏​អ្វី​ៗ​មិន​មានការ​បង្ហាញ


ខេត្ត​ព្រះ​សីហ​នុ ៖ បើទោះបី​រក​ឃើញ​ថា ជា​ការ​ធ្វើ​អត្តឃាត​ដែល​ប្រពន្ធ​ជា​អ្នក​ដាក់​ថ្នាំពុល ក៏​មិន​មានការ​បង្ហាញ​ថា តើ​ថ្នាំពុល​ដែល​ដាក់​សម្លាប់​ប្តី​និង​កូន​ ព្រមទាំង​ខ្លួនឯង​នោះ​ជា​ថ្នាំ​អ្វី​នៅឡើយ​ទេ ហើយ​មូលហេតុ​ពិតប្រាកដ​ក៏​មិន​ត្រូវ​បានដឹង​ដែរ ក្រៅពី​ការ​សន្និដ្ឋាន​ថា ​មក​ពី​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​តែ​ប៉ុណ្ណោះ ។ សូមរំលឹកថា៖ សន្និដ្ឋានបឋមថា៖ អាចធ្វើអត្តឃាត​ដោយ​ដាក់​​ថ្នាំ​ពុល​ក្នុងអាហារ​..!?

សូមបញ្ជាកក់ធា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​មួយ​បាន​ផ្ទុះ​ឡើង​កក្រើក​ក្រុងព្រះសីហនុ ខណៈ​គ្រប់​គ្នា​បានដឹង​ថា គ្រួសារ​មួយ​មាន​គ្នា​៣​នាក់​បាន​ស្លាប់​ទាំងអស់​គឺ ប្ដី ប្រពន្ធ និង​កូនស្រី បន្ទាប់​ពី​ហូប​ចំណីអាហារ​រួច ។ ហេតុការណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង​ប្រមាណ​៨​យប់ថ្ងៃ​ទី​២០ ខែសីហា នៅ​ក្រោយ​ផ្សារ​ពាណិជ្ជកម្ម ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

ទាក់ទិន​ទៅ​នឹង​រឿងរ៉ាវ​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿនេះ តាម​ប្រភព​ពី​ប្អូនស្រី​ខាង​ប្រពន្ធ​ឱ្យ​ដឹង​ថា មុនកើត​ហេតុ​នាង​បាន​ទូរស័ព្ទ​មក​បងស្រី​ក្នុង​បំណង បបួល​ទៅ​ហូប​អាហារ​នៅ​ខាងក្រៅ ប៉ុន្តែ​នាង​ទូរស័ព្ទ​ជា​ច្រើន​លើក​ច្រើន​សា​មិន​ចូល ក៏​សម្រេចចិត្ត​ទៅ​ហៅ​ដោយ​ផ្ទាល់ ស្រាប់តែ​ឃើញ​ផ្ទះ​បិទទ្វារ​ហើយ​ហៅ​ក៏​គ្មាន​ការ​ឆ្លើយ​តប ។ ពេល​នោះ​នាង​បាន​រក​អ្នក​ជិតខាង និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​គាស់​ទ្វារ​ដើម្បី​ចូល​ទៅ​មើល​តើ​មានរឿង​អ្វី ។

នៅ​ពេល​បើកទ្វារ​ចូល​ទៅ ពុទ្ធោ​អើយ ! រឿងរ៉ាវ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង ដោយ​ឃើញ​បងថ្លៃ​ស្លាប់​ក្នុង​ស្ថានភាព​អង្គុយ​ផ្អែក​មាត់ទ្វារ​បន្ទប់ទឹក និង​ក្មួយ​ស្រី​ស្លាប់​លើ​កម្រាល​ឥដ្ឋ ឯ​បងស្រី​នៅ​មាន​ដង្ហើម ទើប​កម្លាំង​សមត្ថកិច្ច​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ តែ​ជា​អកុសល​បងស្រី​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ។ ប្រភព​ពី​ប្អូនស្រី​ដដែល​ឱ្យ​ដឹង​ទៀត​ថា ជន​រងគ្រោះ​ទាំង​៣​នាក់ ប្តី​ឈ្មោះ លី ខេ​ង អាយុ៤៣​ឆ្នាំ មុខរបរ​ម៉ៅ​ការ​ជាង​កញ្ចក់ ប្រពន្ធ​ឈ្មោះ ម៉ី​ង ចាន់​ផល អាយុ​៤១​ឆ្នាំ មុខរបរ​អ៊ុតសក់ និង​កូនស្រី​ឈ្មោះ លី ខេ​ង​អាយ អាយុ​១២​ឆ្នាំ ។

យោង​តាម​អ្នក​ជិតខាង​ឱ្យ​ដឹង​ថា ផ្ទះ​គ្រួសារ​ខាងលើ​នេះ​ពុំ​ឃើញ​បើកទ្វារ​តាំងពី​ព្រឹក​មក​ម្លេ​៉ះប៉ុន្តែ​ពុំ​មាន​អ្នក​ចាប់អារម្មណ៍​ថា មានរឿង​អ្វី​កើតឡើង​នៅ​ខាងក្នុង​នោះ​ទេ ។ ជុំវិញ​ករណី​ស្លាប់​មួយ​គ្រួសារ ប្តី ប្រពន្ធ និង
កូន​នេះ ពុំ​មាន​ប្រភព​ណាមួយ​អះអាង​ថា​បណ្តាល​មក​ពី​អ្វី​ឡើយ ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោស​ល្យ​​វិច័យ ដើម្បី​រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​ស្លាប់​ទាំង​គ្រួសារ​បែប​នេះ ។

ការ​ស្លាប់​មួយ​គ្រួសារ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ដែរ ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​នៅ​ព្រឹក ថ្ងៃ​ទី​២១ ខែសីហា​ថា នៅ​ពេល​សមត្ថកិច្ច​ជំនា​ញ សហការ​ជាមួយ​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​សព​រក​ឃើញ​ថា នេះ​ជា​ករណី​អត្តឃាត ដោយ​ប្រពន្ធ​ជា​អ្នក​ដាក់​ថ្នាំពុល​ក្នុង​អាហារ ដើម្បី​បំពុល​ប្ដី​និង​កូន​មុន ហើយ​ខ្លួនឯង​តាម​ក្រោយ ។ គ្រូពេទ្យ​ជំនាញ​ក៏​បាន​សន្និដ្ឋាន​ដែរ​ថា ចំពោះ​ប្តី និង​កូន​បាន​ស្លាប់​រយៈពេល​២០​ម៉ោង​ទៅ​ហើយ ទើបបាន​ដឹង ។

លោកស្នងការ​បញ្ជាក់​ថា ឆ្លង​តាម​ការ​ស្រាវជ្រាវសមត្ថកិច្ច​បាន​រក​ឃើញ​៖ ទី​១-​ជាតិ​ថ្នាំ​ក្នុង​អាហារ​ដែល​ជន​រង​គ្រោះ​ទទួលទាន ។ ទី​២-​ផ្ទះ​ចាក់សោ​ពី​ខាងក្នុង​ដែល​បង្ហាញ​ថា គ្មាន​អ្នក​ក្រៅ​ទាក់ទិន​ទេ និងទី​៣-​ប្ដី​ប្រពន្ធ​នេះ​តែងតែ​ឈ្លោះប្រកែក​គ្នា ពោល​គឺ​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា​ទេ ។ សព​អ្នក​ទាំង​៣ ត្រូវ​បាន​យក​ទៅ​តម្កល់នៅ​វត្ត​ឥន្ទ​ញ្ញាណ​ហៅ​វត្ត​ក្រោម ស្ថិត​ក្នុង​សង្កាត់លេខ​៣ ក្រុងព្រះសីហនុ ដើម្បី​ឲ្យ​ក្រុម​គ្រួសារធ្វើ​​​បុណ្យ​​តាម​ប្រពៃណី ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ